វិធីធ្វើប្រហុកខ្ទិះ

គ្រឿងផ្សំ

  • សាច់ជ្រូកជាប់ខ្លាញ់ ១៥០ក្រាម
  • ប្រហុកសាច់ ៥០ក្រាម
  • ខ្ទឹមសចិញ្ច្រាំ ២មើម 
  • ទឹកជ្រលក់
  • ម្រេចក្រហម​ កន្លះស្លាបព្រា លាយជាមួយនឹងកាពិ
  • ខ្ទឹមសចិញ្ច្រាំ ២មើម
  • ស្ករត្នោត ២០​ក្រាម
  • ខ្ទិះដូង ១២៥ មីលីលីត្រ
  • ត្រប់១០គ្រាប់ 
  • ស្លឹកក្រូច​ចិញ្ច្រាំ២សន្លឹក
  •  ប្រេងឆា

 គ្រឿងចិញ្ច្រាំ

  • ស្លឹកគ្រៃមួយដើម​​ ហាត់ស្តើងៗ
  • ស្លឹកខ្ទឹម​ហាត់តូចៗ
  • ស្វាយខ្ចីហាត់ជាចំណិតៗ
  • ខ្ជាយ​​ ​ហាត់ជាចំណិតតូចៗមួយស្លាបព្រាកាហ្វេ
  • ស្លឹកក្រូចបីសន្លឹក
  • ល្មៀតហាត់កន្លះស្លាបព្រាកាហ្វេ
  • ម្ទេស១ផ្លែ​(ប្រើចំនួនតាមតំរូវការ)
     
វិធីធ្វើ

ធ្វើការចិញ្ច្រាំសាច់ជ្រូក ប្រហុក​ ​និង​ ខ្ទឹមសរជាមួយគ្នា។ បន្ទាប់មកលោកអ្នកអាចប្រើប្រាស់ម៉ាស៊ីនកិនអាហារដោយដាក់គ្រឿងផ្សំដើម្បីអោយ រសជាតិចូលគ្នាបានល្អ (អាចបន្ថែមទឹកតិចតួច)។​ ធ្វើការចំអិនបន្លែនៅក្នុងខ្ទះក្តៅ​ ដោយធ្វើការលេញជាមួយនឹងខ្ទឹមសរ ម្រេចក្រហម រហូត ដល់មានក្លិន​ ហើយធ្វើការថែមនូវខ្ទិះដូងដើម្បីអោយគ្រឿងកាន់តែខាប់​ ។​ បន្ទាប់មកធ្វើការបញ្ចូលសាច់ជ្រូក​​ ជាមួយនឹងខ្ទឹមដែលចិញ្ច្រាំរួច​ ហើយកូរអោយវាចូលគ្នាល្អ។​ ធ្វើការថែមគ្រឿងផ្សំមួយស្លាបព្រាដើម្បីអោយរសជាតិកាន់តែចូលជាតិ​ បន្ទាប់មកដាក់ត្រប់មូលចូល និង ធ្វើការ ចំអិនរហូតដល់ត្រប់ទន់់រួចជាការស្រេច។

មុននឹងទទួលទាន លោកអ្នកអាចដាក់ស្លឹកក្រូចបន្ថែមដើម្បីអោយមានក្លិនកាន់តែឈ្ងុយ។​ ម្ហូបនេះអាចធ្វើការញាំជាមួយបន្លែស្រស់ដូចជា ស្ពៃក្តោប ត្រសក់ និង​​សណ្តែកកួរ ហើយធ្វើការថែមជាតិជូរជាមួយក្រូចឆ្មាតាមតំរូវការ។


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian


Want to change how you receive these emails?