រឿងទី១

 មានពេលមួយ ខ្ញុំបានចូលប្រើប្រាស់បង្គន់សាធារណៈ​ ​ហើយនៅពេលដែលខ្ញុំ​គ្រាន់​តែ​អង្គុយចុះភ្លាម ខ្ញុំបានលឺសម្លេងពីបន្ទប់ជាប់ខ្ញុំ

​គាត់និយាយថា "សួស្តីតើអ្នក​សុខ​សប្បាយទេ?"

ឆើ្លយតបដោយភាព​អៀនខ្មាសខ្ញុំក៏​និយាយថា "ខ្ញុំសុខសប្បាយជាទេ "

សំលេងនោះក៏បានបន្តទៀតថា "តើអ្នកកំពុងធ្វើអ្វី?"

ខ្ញុំក៏ឆ្លើយថា "ធ្វើដូចគ្នានឹង​អ្នកចឹង គឺកំពុងតែអង្គុយ" ។

គាត់ក៏បន្តទៀតថា "តើខ្ញុំចូលទៅក្នុងបន្ទប់អ្នកបានទេ?"

ដោយមានអារម្មណ៏ថាពិតជារំខានពេក​ខ្ញុំក៏ឆ្លើយថា "មិនអាចទេ​ព្រោះកំពុងតែរវល់​ណាស់នៅពេលនេះ"​

សំលេងនិយាយថា "ចាំមួយភ្លេតនឹងតេទៅឱ្យអ្នកវិញ​ពីព្រោះ​ឥលូវមានអាឆ្កួតម្នាក់នៅបន្ទប់ទឹកជាប់នេះ​ វាកំពុងតែឆ្លើយសំណួររបស់ខ្ញុំមិនឈប់សោះ​​

 

រឿងទី២

 ប្តី​​​:  ខ្ញុំបាត់វង្វេងប្រពន្ធខ្ញុំហើយ គាត់ដើរទៅទិញឥវ៉ាន់យូរហើយតែមិនទាន់

ត្រលប់មកវិញទេ

ប៉ូលីស: ប្រពន្ធលោកមានកំពស់ប៉ុន្មាន?

ប្តី​​​:  ខ្ញុំអត់ដែលបានដឹងទេ

ប៉ូលីស: ធាត់រឺស្គម?

ប្តី​​​:  មិនស្គមទេ​

ប៉ូលីស: ភ្នែកនាងពណ៏អ្វីដែរ?

ប្តី​​​:  មិនដែលចាប់អារម្មណ៏ទេ

ប៉ូលីស: សក់ពណ៏អ្វីដែរ?

ប្តី​​​:  មិនច្បាស់ទេ​ តែនាងប្តូរពណ៏ញឹកញាប់ណាស់

ប៉ូលីស: នាងពាក់ខោអាវពណ៏អី?

ប្តី​​​:  មិនច្បាស់ទេ​​ថានាងពាក់រ៉ូប រឺអាវធំនោះ

ប៉ូលីស: តើនាងមានបើកឡានដែររឺទេ?

ប្តី​​​:  បាទនាងបើកឡាន

ប៉ូលីស: តើឡានពណ៏អី្វដែរ?

ប្តី​​​:  បាទគឺឡាន​​​ Audi A8​ មានមុខងារ super charge កំលាំងម៉ាស៊ីន 3.0

ម៉ាស៊ីន៦​ កំលាំងសេះ333 ជាមួយនឹងការបំពាក់នូវប្រពន្ធ័លេខឡាន​អូតូម៉ាតិចចំនូន​​8​ ដែលអាចប្តូរទៅជាលេខដៃបានផងដែរ។​​ ហើយឡាននឹងមានបំពាក់នូវចង្កៀងបំភ្លឺ ពេញ LED ដែលប្រើប្រាស់អំពូលប្រភេទ Emitting Diodes​ សំរាប់មុខងារ អំពូលទាំងអស់ ហើយឡាននឹងគឺមានស្នាមកូតតូចមួយនៅធ្វារខាងមុខ​។​ និយាយមិន ទាន់បានចប់ផង ប្តីក៏ស្រណោះស្រណោកស្រុកទឹកភ្នែក​មិនឈប់

ប៉ូលីស: កុំភ័យលោក​ ចាំពួកយើងជួយរកឡានរបស់លោកអោយឃើញ។

រឿងទី៣

 នៅទឹកជ្រោះ​ ណាយហ្គារ៉ា

មគ្គុទេសចរណ៏ : សូមស្វាគមន៏អ្នកទាំងអស់ម​កកាន់ទឹកជ្រោះ 

​ណាយហ្គារ៉ា​។​ ទឹកជ្រោះនេះគឺជាទឹកជ្រោះដែលធំជាងគេលើពិភពលោក​

និង​មានអាំងដង់ស៊ីតេសំលេងខ្ពស់បំផុត ទោះបីជាយន្តហោះ​២០គ្រឿង ធ្វើការហោះកាត់ក៏មិនមានសំលេងដែរ។ ប៉ុន្តែឥលូវនេះខ្ញុំសុំសំណូមពរ អោយស្រ្តីជនជាតិឥណ្ឌាម្នាក់នេះបិទមាត់បន្តិចដើម្បីអោយពួកយើងទាំងអស់ គ្នាអាចស្តាប់លឺសំលេងទឹកជ្រោះ​ ណាយហ្គារ៉ាបាន។​


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian


Want to change how you receive these emails?