ព្រឹត្តិប័ត្រពត៌មានប្រចាំខែមេសា ឆ្នាំ២០១៩

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមេសា ឆ្នាំ២០១៩

15/April/2019

ទិវាសប្តាហ៏វប្បធម៏បារាំងក្នុងប្រទេសកម្ពុជា

សប្តាហ៏វប្បធម៏បារាំងឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនបារាំង និង អង្គការនានា។ ព្រឹត្តិការណ៏ប្រចាំឆ្នាំលើកទី២នេះ បានប្រារព្ធនៅខេត្តសៀមរាប ហើយកម្មវិធី 'know-how' or savoir-faire ដែលមានរយះពេល ៤ថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុនបារាំងនៅប្រទេសកម្ពុជាជាង ៧០ ក្រុមហ៊ុន។ ការកំសាន្តជាច្រើនរួមមាន ការចាក់បញ្ចាំងខ្សែភាពយន្ត របាំ ការសម្តែង ការបង្ហាញម៉ូត ការឆុងកាហ្វេ ការប្រកួកកីឡាប៉ាតុង បានធ្វើការទាក់ទាញអ្នកចូលរួមច្រើនជាង ៤០០០នាក់ ។  

-អានបន្ត-

ការអភិវឌ្ឍន៏សេដ្ឋកិច្ច - ការលើកតម្កើនអាជីវកម្មក្នុងស្រុក ជាមួយសិប្បកម្មដោយដៃ និង ម្ហូបអាហារ

Nomi Network គឺជាអង្គការអន្តរជាតិមួយដែលផ្តោតទៅលើ ការបណ្តុះបណ្តាល ការបង្កើនសមត្ថភាព ការបំពាក់ និង ការផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំ និង អង្គការនានាដែលសហការជាមួយនឹងសហគមន៏ដែលងាយរងគ្រោះ ក្នុងការបើកវគ្គបណ្តុះបណ្តាលម៉ូតសំលៀកបំពាក់ និង ការយល់ដឹងពីទីផ្សារ ។ ទីតាំងអង្គការ The Nomi Network នៅក្នុងទីក្រុងភ្នំពេញគឺផ្តោតទៅលើសហគ្រាសសង្គមរួមមាន ការងារភូមិដើម្បីពង្រឹងនូវសម្ថតភាពសំរាប់ឳកាសការងារថ្មី និង ការប្រកួតប្រជែងទីផ្សារ។ បន្ថែមពីលើការបង្កើតនូវជំនាញផ្សេងៗ The Nomi Network ក៏បានបង្កើតនូវផលិតផលក្រាមស្លាកសញ្ញា “Nomi” ដែលផ្សាភា្ជប់ជាមួយនឹងអតិថិជនបរទេសធំៗដូចជាក្រុមហ៊ុន Sephora ជាដើម ។ 

-អានបន្ត-

សំណង់ផ្លូវល្បឿងលឿនទៅកាន់ទីក្រុងព្រះសីហនុបានចាប់ផ្តើម

ផ្លូវល្បឿនលឿនលើកទី ១ ក្នុងប្រទេសកម្ពុជាត្រូវបានបើកសម្ភោទការសាងសង់ថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ 
គំរោងទាំងមូលមានតំលៃប្រហែល ១.៩ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣។ គំរោងនេះនឹងជួយសំរួលចរាចរណ៏ពីផ្លូវជាតិលេខ ៤ តភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់កំពង់ផែទីក្រុងព្រះសីហនុ ដែលជាច្រកទ្រាសំរាប់ការនាំចេញនាំចូល ។ 

-អានបន្ត-

ទិវាបុណ្យទន្លេប្រារព្ធនៅទីរួមខេត្តកំពង់ឆ្នាំង

បុណ្យទន្លេបានធ្វើឡើងក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលបានទាក់ទាញអ្នកចូលរួមចំនួនប្រហែលជាង ១ លាន នាក់រួមមានទាំងភ្ញៀវទេសចរណ៏ក្នុងស្រុក និង អន្តរជាតិ ។   អនុរដ្ឋលេខាធិកា ឯកឧត្តម តប់ សុ ភក្រ្ត័បានមានប្រសាសន៏ថា ចំនួនភ្ញៀវទេសចរណ៏ដែលបានចូលរួមក្នុងទិវាបុណ្យសមុទ្រលើក ទី៥ នេះ មានចំនួនច្រើនជាងឆ្នាំមុនៗ។ មានចំនួនអ្នកចូលរួមចំនួន ២ សែននាក់ នាថ្ងៃទី១ ថ្ងៃទី២ មានចំនួនជាង ៥ សែននាក់ និង ជាង ៣ សែននាក់ក្នុងថ្ងៃទី ៣ ។ កត្តានៃចំនួនអ្នកចូលរួមដ៏ច្រើនកុះករនេះ ដោយសារតែស្ថេរភាពនយោបាយ ការរីកចំរើននែសេដ្ឋកិច្ច សុវត្ថិភាពក្នុងប្រទេសផងដែរ ។ 

-អានបន្ត-

វិធីសាស្រ្ត ៦ យ៉ាងក្នុងការថែរក្សាសុខភាពនារដូវក្តៅ

រដូវក្តៅបានមកដល់ហើយ អាកាសធាតុក៏មានការកើនឡើនជារៀងរាល់ថ្ងៃ។ ការប្រយត្ន៏ប្រយែងគួរតែមាន ចំពោះកំដៅប្រចាំថ្ងៃ។ យើងសូមលើកយក វិធីសាស្ត្រ ទាំង ៦ ខាងក្រោមនេះ ក្នុងការថែរក្សាសុខភាពនារដូវក្តៅ។   
១. ដឹងពីអាការះ គន្លឹះក្នុងការថែរក្សារាងកាយក្នុងរដូវក្តៅ គឹតូ្រវមានការចាប់អារម្មណ៏ពីអាការះដែលកើតឡើងចំពោះរាងកាយរបស់យើង។ អាការះឈឺសាច់ដុំ ឈឺក្បាល រាងកាយចុះទន់ខ្សោយ ការអស់កំលាំង រវើរវាយ ក្អួត សុទ្ធតែជាអាការះមកពីការប្រែប្រួលកំដៅ ដែលបង្កនូវជំងឺផ្សេងៗ ។ បើសិនលោកអ្នកមានអាការះបែបនេះ សូមនៅកន្លែងត្រជាក់ និង បន្ថយកំដៅរាងកាយភ្លាមៗ ព្រោះនេះអាចជាសញ្ញាថាលោក អ្នកមានកំដៅខួរក្បាល។ 

-អានបន្ត-

ទីក្រុងភ្នំពេញជាប់លេខ៦ - ក្នុងការចំណាយការរស់នៅខ្ពស់

ទីក្រុងភ្នំពេញបានរំកិល៦លេខ ក្លាយជាលេខរៀងទី៧៦ លើពិភពលោកតាមការស្ទាបស្ទង់ពីការចំណាយក្នុងការរស់នៅ ដែលធ្វើឡើង ដោយ the Economist Intelligence Unit (EIU) - ប្រចាំទីក្រុងឡុង។  EIU ជាភ្នាក់ងារស្រាវជ្រាវ និង វិភាគ Economist Group, និង ជាបុត្រសម្ពន្ធ័ក្រុមហ៊ុន  The Economist newspaper។

កំពង់ផែកំពត នឹងក្លាយជាច្រកទ្វារចំបងក្នុងតំបន់

២៥%នៃការសាងសង់កំពង់ផែថ្មីក្នុងខេត្តកំពតត្រូវបានបញ្ចប់ ។ កំពង់ផែនេះនៅក្លាយទៅជាច្រកចំបងសំរាប់វិស័យទេសចរណ៏ក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ឯកឧត្តម ថោង ខុន បានមានប្រសាសន៏ថា កំំពង់ផែដែលកំពុងត្រូវបានសាងសង់នៅស្រុកទឹកឈូ អាចធ្វើការទទួលភ្ញៀវទេសចរណ៏ចំនួន ១ លាន នាក់ ហើយវានឹងក្លាចជាហេដ្ឋារចនាសម្ពន្ធ័ចំបងសំរាប់ការដឹកជញ្ជូន ។