ព្រឹត្តិប័ត្រពត៌មានប្រចាំខែធ្នូ ឆ្នាំ២០១៩

ព្រឹត្តិប័ត្រពត៌មានប្រចាំខែធ្នូ ឆ្នាំ២០១៩

15/December/2019

ការស្វាគមន៍សម្រាប់រដូវកាលថ្មីពី MIH 

ដោយរដូវវិស្សមកាលមួយទៀតកំពុងខិតជិតមកដល់ គណៈគ្រប់គ្រងនិងនិយោជិកនៃក្រុមហ៊ុន

Meridian International Holding សូមជូនពរយ៉ាងកក់ក្តៅដល់លោកអ្នក។ សូមឲ្យរដូវកាលChristmas របស់លោកអ្នក ប្រកបទៅដោយ ក្តីស្រលាញ់ ភាពសប្បាយរីករាយ និងសំណាងល្អ ជាពិសេសសូមអោយឆ្នាំក្រោយពោរពេញដោយភាពរីករាយគ្រប់ក្រុមគ្រួសារ។​

Merry Christmas !

ពានរង្វាន់ស្ត្រីនាពេលអនាគតប្រចាំអាស៊ីអាគ្នេយ៍

ពានរង្វាន់ស្ត្រីនាពេលអនាគតប្រចាំតំបន់អាស៊ីអាគ្នេយ៍មានគោលដៅ អបអរសាទរ និងពង្រឹង ទេពកោសល្យស្ត្រីនៅក្នុងតំបន់។ វេទិកានេះមានវត្តមានស្រ្តីដែលមានទេពកោសល្យចំនួន ៤៩ នាក់ពី ប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍ដែលកំពុងជួយជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងជំនះឧបសគ្គ នានានៅក្នុងវិស័យផ្សេងៗគ្នា។ 

ចាប់ផ្តើមចេញពីមុខងារជាមេដឹកនាំនៅក្នុងកងទ័ពឥណ្ឌូនេស៊ី ប្តូរមកជា​ការស្វះស្វែងរកប្រកបដោយចក្ខុវិស័យ ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងស្ថានភាពជនភៀសខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី បេក្ខនារីដែលបានជាប់បញ្ជីសម្រាំងនេះបានផ្តោតសំខាន់លើនារីដែលមាន​សមត្ថភាពអស្ចារ្យក្នុងការ​បង្កើតនូវការផ្លាស់ប្តូរជាជាក់លាក់នៅអាស៊ីអាគ្នេយ៍។

-អានបន្ត-

មគ្គុទេ្ទសក៍ជិះកង់នៅភ្នំពេញ 

តើអ្នកជាអ្នកចូលចិត្តជិះកង់ដែលអោយតម្លៃទៅលើសុខភាពនិងការស្រាវជ្រាវស្វែងរកកន្លែងថ្មីៗមែនទេ? នៅក្នុងយុគសម័យទំនើបនេះ ដោយសារភាពស្ត្រេសនឹងការងារ និងអាហារដែលមានកាឡូរីខ្ពស់ ជាហេតុនាំឲ្យយើងមានភាពចាំបាច់ក្នុងការបន្ធូរភាពតានតឹង។ ការជិះកង់គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជៀសឆ្ងាយពីភាពអ៊ូអរ និងភាពមរមារញឹកនៃទីក្រុង ។ 

ខាងក្រោមនេះជាការណែនាំសម្រាប់ដំណើរកម្សាន្តជិះកង់ដ៏ល្អមួយនៅជុំវិញរាជធានីភ្នំពេញ។

 

ការជ្រើសរើសកង់

ជំហ៊ានដំបូងគឺការជ្រើសរើសកង់សម្រាប់ប្រភេទនៃការធ្វើដំណើរផ្សេងៗគ្នា។ កង់ប្រភេទRoad Bike គឺល្អសម្រាប់ការធ្វើលំហាត់ប្រាណ​ និងងាយស្រួលសំរាប់លក្ខខណ្ឌផ្លូវមានគ្រួស ខណៈដែលកង់ប្រភេទ Cruiser Bike គឺសមរម្យសម្រាប់ការជិះរយៈពេលខ្លីនិងជិះកំសាន្តធម្មតា។ ក្នុងពេលបច្ចុប្បន្ននេះអ្នកដំណើរផ្សងព្រេង ដែលមិនមានភាពទើសទាស់នឹងការជិះកង់ឡើងភ្នំ ឬជិះលើផ្លូវរដិបរដុប គួរជ្រើសរើសកង់ប្រភេទ Mountain Bike។​ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើថវិការបស់អ្នកផងដែរ។

 -អានបន្ត-

ព័ត៌មានថ្មីៗអំពីការវិវឌ្ឍន៏នៃដំណើរការសាងសង់គំរោង Flatiron by Meridian

នេះជាសមទ្ធិផលដ៏សំខាន់មួយដែលយើងកំពុងមានដំណើរការយ៉ាងរលូនទៅលើការសាង់សង់ដែលបានគ្រោងទុករបស់យើង។ អ្នកដែលពាក់ព័ន្ធទាំងអស់ពីអ្នកម៉ៅការសាងសង់ ក៏ដូចជាក្រុមការងារខាងផ្នែកសំណង់របស់យើងផ្ទាល់កំពុងតែរួមគ្នាធ្វើការយ៉ាងពេញទំហឹងទៅលើគម្រោងមួយនេះ។ 

ខណៈ ពេលដែលសំណង់អគារបន្តឡើងពី១ជាន់ទៅ ១ជាន់នៅលើដីឡូតិ៍រាងត្រីកោណនេះ បច្ចុប្បន្នសំណង់យើងបានបញ្ចប់ដល់ជាន់ទី១២ហើយ។​ក្រុមការងារផ្នែកទីផ្សាររបស់យើងបានកំពុងតែប្រើប្រាស់កាមេរ៉ាដ្រូនដោយចាប់យករូបភាពពីលើអាកាសទៅលើការការវិឌ្ឍន៏សំណង់នេះ។ សូមរីករាយទស្សនារូបភាពពីខាងលើ នៃការវិវឌ្ឍន៏សំណង់របស់គម្រោងFlatiron by Meridian ។


អ្នកជំនាញពិភាក្សា អំពីផែនការនគរូបនីយកម្ម

អ្នកជំនាញក្នុងស្រុក និងបរទេស រួមទាំងមន្រ្តីរដ្ឋាភិបាលបានជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែលភ្នំពេញដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីក្រុង ក្នុងការស្វែងរកដំណោះស្រាយថ្មីចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីកំណើនទីក្រុងយ៉ាងឆាប់រហ័ស។ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលទីលំនៅរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ការគ្រប់គ្រងទៅលើនគរូបនីយកម្មអាចពន្លឿនការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីក៏បានបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសរីកលូតលាស់ខ្លាំងទៅលើនគរូបនីយកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០៣០គេប៉ាន់ស្មានថាមនុស្សម្នាក់ក្នុងចំណោមបីនាក់នៅក្នុងប្រទេសកម្ពុជានឹងរស់នៅក្នុងទីក្រុង។ ហើយនៅឆ្នាំ២០៥០ ចំនួនប្រជាជននៅទីក្រុងត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៩ លាននាក់។

ប្រទេសកម្ពុជាអាចជាប្រទេសដំបូងនៅអាស៊ីអាគ្នេយ៍ដែលទទួលបានសិទិ្ធក្នុងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ​ 5G

ប្រពន្ធ័ទូរស័ព្ទ5​G មិនមែនសម្រាប់តែប្រទេសអ្នកមានប៉ុណ្ណោះទេ។ គូប្រជែងនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានកម្ពុជានិងវៀតណាមកំពុងតែស្នើរសុំសិទិ្ធក្នុងការប្រើប្រាស់ប្រពន្ធ័នេះ ដោយកម្ពុជាអាចនឹងមានឱកាសក្នុងការឈ្នះក្នុងការបើកដំណើរការសេវាកម្មដំបូងគេ។

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំជាងគេនៅកម្ពុជាបានបញ្ចប់ការសាកល្បងប្រពន្ធ័ 5G ហើយកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីបង្កើតបណ្តាញនិងធ្វើការផ្តល់សេវាកម្ម។

បន្ទាប់ពីមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមេសារវាងរដ្ឋាភិបាលនិងក្រុមហ៊ុនចិន ក្រុមហ៊ុនប្រតិបត្តិការនេះបានបើកដំណើរការសាកល្បងជាមួយក្រុមហ៊ុន Huawei អស់រយៈពេលជាច្រើនខែ។​ការសាកល្បងនេះក៏មានដូចគ្នាផងដែរជាមួយនឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទពីរផ្សេងទៀតគឺក្រុមហ៊ុន Metphone និង Cellcard។  យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក Thomas Hundt ​ បាននិយាយថាក្រុមហ៊ុន Smart Axiata ត្រូវការការបែងចែកវិសាលគមនិងអាជ្ញាប័ណ្ណពីរដ្ឋាភិបាលមុនពេលដាក់ឱ្យដំណើរការ។ យោងតាមនិយតករទូរគមនាគមន៍នៃប្រទេសកម្ពុជា ក្រុមហ៊ុន Rival Cellcard ក៏នឹងចាប់ផ្តើមសាកល្បង 5G ផងដែរនៅចុងឆ្នាំនេះ។

-អានបន្ត-

កម្ពុជានឹងចាប់ផ្តើមទាញយកប្រេងឆៅនៅឆ្នាំ ២០២០

សមេ្តចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថាប្រទេសកម្ពុជានឹងចាប់ផ្តើមទាញយកប្រេងឆៅជាលើកទី១ ចេញពីអណ្តូងប្រេងនៅឯនាយសមុទ្រមួយរបស់ខ្លួននៅឆ្នាំ ២០២០ ។ សមេ្តចបានលើកឡើងពីក្រុមហ៊ុនប្រេងនិងឧស្ម័នដែលមានមូលដ្ឋាន

នៅប្រទេសសិង្ហបុរីដែលមានឈ្មោះ Kris Energy ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មលើផែនការសកម្មភាពរបស់ខ្លួនដែលរួមមានទាំងការសាងសង់ស្ថានីយ៍ប្រេងនិងគ្រឿងចក្រតំឡើង។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាចំណូលដែលបានមកពីប្រេងនឹងត្រូវប្រើសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី វេជ្ជសាស្ត្រ និងការអប់រំ។ ប្រេងនឹងត្រូវបានទាញចេញពីអណ្តូងប្រេងអប្សរាដែលមានទីតាំងស្ថិតនៅប្លុក A ដែលមានទំហំ ៣.០៨៣ គីឡូម៉ែត្រក្រឡាលើតំបន់អាងទឹកខ្មែរក្នុងឈូងសមុទ្រថៃ។ KrisEnergy កាន់កាប់ភាគហ៊ុន ៩៥% នៅក្នុងប្លុកនេះហើយរដ្ឋាភិបាលកម្ពុជាកាន់កាប់ភាគហ៊ុន ៥% ទៀតដែលសេសសល់។