ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

 

រថភ្លើងដឹកពីម៉ិចស៊ិកមកដល់ផែកម្ពុជា

សេវាកម្មដឹកអ្នកដំណើរដែលភ្ជាប់ពីកណ្តាលទីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះនឹងមានការផ្លាស់ប្តូរថ្មីកាន់តែទំនើបជាងមុនដែលត្រូវបាននាំចូលពីប្រទេសម៉ិចស៊ិក នេះបើយោងតាមអ្នកគ្រប់គ្រងផ្នែកសេវាកម្មបានជម្រាបជូន។ Royal Railways ជាក្រុមហ៊ុនដែលគ្រប់គ្រងបណ្តាញរថភ្លើងរបស់ប្រទេសកម្ពុជា​បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួន៣បានមកដល់កំពង់ផែទីក្រុងព្រះសីហនុនាថ្ងៃអង្គារនេះ ហើយបើយោងតាមលោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណៈការនិងដឹកជញ្ជូនមានប្រសាសន៍ថា វានឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ 

ជាងនេះទៅទៀត លោកបានបន្ថែមថា រថភ្លើងនេះត្រូវបាននាំចូលដើម្បីប្រើប្រាស់ក្នុងការដឹងជញ្ជូនភ្ញៀវពីព្រលានយន្តហោះភ្នំពេញ ប៉ុន្តែប្រហែលជាត្រូវប្រើប្រាស់លើខ្សែរថភ្លើងខាងត្បូង ដែលភ្ជាប់រវាងទីក្រុងភ្នំពេញនិងព្រះសីហនុ ឬខ្សែខាងលិច ដែលភ្ជាប់ទៅទីក្រុងប៉ោយប៉ែតព្រំដែនជាមួយប្រទេសថៃ។ រថភ្លើងថ្មីនេះនឹងអាចផ្ទុកបានភ្ញៀវ១០០នាក់ បូកបញ្ចូលជាមួយភ្ញៀវដែលឈរផងដែរ។ នឹងមានការផ្តល់សេវាជូនដោយឥតគិតថ្លៃរហូតដល់ខែវិច្ឆិកា ហើយចំពោះសំបុត្រធ្វើដំណើរមួយជើងមានតម្លៃ២,៥ដុល្លារសហរដ្ឋអាមេរិក។ 

ប្រភព: https://www.khmertimeskh.com/50567470/train-carriages-from-mexico-reach-port/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.