ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

 

ហាងភេសជ្ជៈតែមួយគត់នៅទីក្រុងភ្នំពេញ

ហាងកាហ្វេដែលទើបនឹងបើកថ្មីនៅទីក្រុងភ្នំពេញមួយ កំពុងលើកកម្ពស់និងលើកទឹកចិត្តដល់សហគមន៍គថ្លង់របស់ប្រទេសកម្ពុជា។ មានឈ្មោះថា Socials មានទីតាំងនៅក្នុងអគារនៃធនាគារ PPCBank តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស គឺជាហាងតែមួយដែលផ្តោតសំខាន់លើការរកបុគ្គលិកពីសមាគមន៍អ្នកគថ្លង់ ដែលក្នុងចំណោមបុគ្គលិកទាំង៧របស់ហាងនេះ មាន៣នាក់ជាមនុស្សគថ្លង់។ ស្ថាបនិករបស់ហាងកាហ្វេលោក Swapnil Deshmukh មានបំណងពង្រីកសាខានិងដំណើរការរបៀបនេះនៅកន្លែងផ្សេងៗទៀតក្នុងទីក្រុង និងក្នុងប្រទេសកម្ពុជា។ 

បុគ្គលិកភាគច្រើនត្រូវបានជ្រើសរើសដោយ ហាងកាហ្វេសង្គមនិងមនុស្សធម៌ សុទ្ធតែបានបញ្ចប់ការសិក្សាពីកម្មវិធីអភិវឌ្ឍន៍មនុស្សគថ្លង់​(DDP) ដែលជាកម្មវិធីបណ្តុះបណ្តាលរយៈពេល២ឆ្នាំដោយមិនគិតប្រាក់ចំណេញដែលបង្រៀនមនុស្សគថ្លង់អាយុចាប់ពី១៥ឆ្នាំឡើងទៅពីរបៀបប្រើប្រាស់សញ្ញាកាយវិការមុននឹងឲ្យការងារដែលផ្តល់ឲ្យដោយដៃគូសហការឯកជនរបស់សមាគមន៍នេះ។ 

ការសហការរវាងហាងកាហ្វេនិងធនាគារជាលើកដំបូង នឹងផ្តល់ឱកាសឲ្យហាងកាហ្វេ Socials ពង្រីកសាខាទៅតាមទីតាំងសាខារបស់ធនាគារណាដែលអាចទាក់ទាញភ្ញៀវបាន។ លោក បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូសហការផ្សេងៗនៅក្នុងប្រទេសកម្ពុជា រួមទាំងការិយាល័យធ្វើការរួម ដើម្បីអភិវឌ្ឍន៍ម៉ាកយីហោរបស់ក្រុមហ៊ុន។ 

ក្រៅពីគោលដៅនេះ ហាង Socials ក៏ផ្តល់ជូនភេសជ្ជៈប្លែកៗដែលនាំមកតាមរយៈបទពិសោធន៍របស់លោក Deshmukh នៅក្រៅប្រទេស។ ភេសជ្ជៈដែលពេញនិយមជាងគេគឺ Iced Coconut Latte, Avocado Espresso and Iced Hazelnut Latte។ 

ប្រភព: https://www.phnompenhpost.com/post-life-food-drink/first-ever-coffee-shop-supports-kingdoms-deaf-and-non-verbal

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.