ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

 

វត្តមានវិនិយោគិនបរទេសលើទីផ្សារភាគហ៊ុនមានការកើនឡើង

ចំនួនវិនិយោគិនបរទេសដែលវិនិយោគក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់កាលពីឆ្នាំមុន ភាគច្រើនជាវិនិយោគិនជនជាតិចិន និងជប៉ុន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចុងក្រោយបង្អស់។

កាលពីឆ្នាំមុន មានវិនិយោគិនចំនួន២ម៉ឺននាក់វិនិយោគលើផ្សារមូលបត្រ ក្នុងនោះមាន៣០៩០នាក់ជាបរទេស ដែលចំនួននេះមានការកើនឡើង ១៩,៥ភាគរយ។ របាយការណ៍នេះបានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០១៨ មានជនជាតិជប៉ុនកាន់តែច្រើនឡើងបានបើកគណនី និងចូលរួមក្នុងការវិនិយោគនេះ។ ចាប់ពីចំណាត់ថ្នាក់ទី៤ផ្អែកលើកម្រិតផលត្រឡប់នៃជំនួញក្នុងឆ្នាំ២០១៧ វិស័យនេះបានឡើងដល់ចំណាត់ថ្នាក់លេខ១កាលពីឆ្នាំមុន ដែលមានផលត្រឡប់ពីជំនួញសរុបជុំវិញ 3,073,656,060 រៀល​(768,414​ដុល្លារ)។

នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កំណើនសេដ្ឋកិច្ចក្នុងស្រុកបានកើនឡើងជុំវិញ៧ភាគរយក្នុងមួយឆ្នាំ អ្នកវិនិយោគជនជាតិជប៉ុនបានចាត់ទុកកម្ពុជាជាគោលដៅវិនិយោគថ្មី។ 

លោក Try Taihy ប្រធាននាយកដ្ឋានផាត់ទាត់ និងទូទាត់មូលបត្រ បានឲ្យដឹងថា វិនិយោគិនចាប់ផ្តើមចាប់អារម្មណ៍លើទីផ្សារមូលបត្ររបស់កម្ពុជាដោយសារស្ថិរភាពនៃសេដ្ឋកិច្ចកម្ពុជា។

លោកជម្រាបជូនថា ដោយផលត្រឡប់ពីការវិនិយោគក្នុងប្រទេសរបស់ពួកគេមិនមានអត្រាខ្ពស់ ដូច្នេះការវិនិយោគក្នុងប្រទេសដូចជាកម្ពុជាជាដើមនឹងក្លាយជាជម្រើសដ៏ល្អ។ 

ដរាបណាវិស័យអចលនទ្រព្យនៅតែបន្តលូតលាស់ CSX នឹងនៅតែមានគោលដៅសម្រាប់ពួកគេ។ ជាងនេះទៅទៀត លោកបន្តថា វិនិយោគិនជនជាតិចិន និងជប៉ុនភាគច្រើនជ្រើសរើសទិញភាគហ៊ុនក្នុងរដ្ឋករទឹកភ្នំពេញ និងកំពង់ផែស្វយ័តព្រះសីហនុ ដែលពួកគេមើលឃើញសក្កដានុពលវិជ្ជមាននាពេលអនាគត។ 

សន្ទស្សន៍នៃ CSX បានកើនឡើងជាង៤០ភាគរយក្នុងឆ្នាំ២០១៨ ដែលខ្ពស់ជាងឆ្នាំមុន៧០ភាគរយ។ 

ប្រភព: https://www.khmertimeskh.com/50570165/foreign-investors-in-local-stock-market-rising/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.