ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

 

ទូកអាកាសបែបថ្មីដំបូងក្នុងប្រទេសកម្ពុជា

បងប្អូនប្រុស២នាក់ដែលមានជំនាញវិស្វករមកពីភូមិអរិយក្សត្រក្បែរទីក្រុងភ្នំពេញ មានទស្សនវិស័យផ្តល់នូវមធ្យោបាយសុវត្ថិភាពនិងមានប្រសិទ្ធិភាពសម្រាប់ទេសចរដើម្បីគយគន់ទេសភាពទន្លេសាប។

ដូច្នេះហើយ ពួកគេបានចេញជាគំនិតដ៏ពិសេសមួយដើម្បីកែច្នៃទូកទេសចរណ៍ទៅជាទូកទេសចរណ៍ពាណិជ្ជកម្មឈ្មោះថា កំណប់។ ពួកគេបានក្លាយជាស្ថាបនិកកម្ពុជាដែលបង្កើតទូកអាកាសកូនកាត់ ដោយប្រើប្រាស់ផ្នែកនៃម៉ាស៊ីនឡាន និងសម្ភារៈដូចជាកង្ហារ និងសសៃរអំបោះដែលនាំចូលពីបរទេស។ ដែលប៉ាន់ស្មានចំណាយសរុប១ម៉ឺនដុល្លារអាមេរិក។

ពួកគេបានបន្តចែករំលែកទៀតថា គោលដៅរបស់ពួកគេគឺប្រើប្រាស់ទូកនេះដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងប្រទេស ដោយផ្តល់ជូនដំណើរកំសាន្តតាមប្រាសាទបុរាណ ទន្លេសាប និងគោលដៅទេសចរណ៍ដទៃទៀត។ ហើយពួកគេទាំង២នាក់ក៏មានបំណងមនុស្សធម៌ផងដែរ ដោយយកភាគរយខ្លះនៃផលចំណេញជួយដល់ក្មេងៗនៅតាមដងទន្លេសាបឲ្យបានសិក្សារៀនសូត្រ ដូចជាផ្តល់នូវសៀវភៅនិងសម្ភារៈសិក្សាជាដើម។ ឥលូវនេះពួកគេមានទូកចំនួន៣ដែលទូកធំជាងគេអាចផ្ទុកមនុស្សបានរហូតទៅ២៥នាក់ និងធ្វើដំណើរបានចម្ងាយ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

ទូកនេះមានសមត្ថភាពធ្វើដំណើរលើសណ្ឋានដីជាច្រើនប្រភេទ ជាពិសេសលើទឹករាក់ និងតំបន់សំបូរស្មៅ ដែលជាតំបន់អេកូទេសចរណ៍ក្នុងតំបន់នេះ។  

ដំណើរតាមទូកនេះត្រូវចំណាយពេលប្រហែលពី៣ទៅ៤ម៉ោង និងចំណាយប្រាក់ចន្លោះពី៥០ដុល្លារទៅ៧០ដុល្លារក្នុងមួយនាក់តាមរដូវសំបូរទេសចរណ៍ឬរដូវស្ងាត់ទេសចរណ៍។ តម្លៃនេះរួមបញ្ចូលទាំងការដឹកជញ្ជូនទៅមកពីសណ្ឋាគារក្នុងក្រុងសៀមរាបផងដែរ។ 

ប្រភព: https://www.phnompenhpost.com/travel/two-pioneer-brothers-offering-first-airboat-tour-cambodia

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.