ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩

 

ផ្លូវដែកភ្ជាប់ទៅកាន់ប្រទេសថៃនឹងមានវត្តមានក្នុងខែមីនានេះ

ផ្លូវដែករវាងកម្ពុជានិងប្រទេសថៃនឹងភ្ជាប់ជាផ្លូវការក្នុងខែមីនានេះ ដែលព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។ លោកបានបន្តថា ផ្លូវដែកក្នុងព្រំដែនប្រទេសទាំង២ត្រូវបានតភ្ជាប់ ហើយនឹងមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន មកចូលរួមសម្ភោធជាផ្លូវការ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនជាមួយនឹងប្រទេសថៃក៏ត្រូវបានយកមកជជែកពិភាក្សា ហើយកិច្ចព្រមព្រៀងទ្វេភាគីនឹងត្រូវចុះហត្ថលេខានាពេលក្រោយ។  

ផ្លូវដែកមួយខ្សែនេះមានឈ្មោះថា ផ្លូវដែកភាគខាងលិច ដែលភ្ជាប់រាជធានីភ្នំពេញទៅនឹងទីក្រុងប៉ោយប៉ែត ដែលជាព្រំប្រទល់ជាមួយប្រទេសថៃ ត្រូវបានបញ្ចប់ការសាង់សង់កាលពីឆ្នាំមុន។ ផ្លូវដែកនេះមានប្រវែង៣៦៨គីឡូម៉ែត្រ ដែលឆាប់ៗនេះនឹងត្រូវភ្ជាប់ទៅកាន់ខេត្ត Arranyapratet នៃប្រទេសថៃ។ 

នៅពេលដែលប្រព័ន្ធផ្លូវដែកត្រូវបានរួមបញ្ជូលគ្នា អ្នកដំណើរនិងទំនិញនឹងអាចដឹកជញ្ជូនពីប្រទេសមួយទៅប្រទេសដទៃទៀត។ នេះគឺជាគន្លឹះសំខាន់ក្នុងការជម្រុញជំនួញជាមួយនឹងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ប្រទេសទាំង២មានបំណងជម្រុញជំនួញទ្វេភាគីរហូតដល់ទៅ១៥លានដុល្លារក្នុងឆ្នាំ២០២០។​

ប្រភព: https://www.khmertimeskh.com/50568497/rail-connection-with-thailand-to-take-place-in-march/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.