ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩


ថ្ងៃពិសេសសម្រាប់គូស្វាមីភរិយា

ទិវានៃសេចក្តីស្រលាញ់

ទិវានៃសេចក្តីស្រលាញ់ ឬក៏ Valentine's Day តែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ។​ ជាថ្ងៃដែលមនុស្សតែងបង្ហាញនូវសេចក្តីស្រលាញ់ទៅកាន់មនុស្សម្នាក់ទៀត ឬក៏ផ្ញើរជាកាត ផ្កា​ ឬសូកូឡាជាមួយនឹងសារនៃក្តីស្រលាញ់។ 

មានរឿងតំណាលខុសៗគ្នាជាច្រើនបរិយាយពីរឿងរ៉ាវនៃទិវាមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនបានជំទាស់គ្នាឡើយថា ទិវានេះកកើតឡើងពីសាសនា។ ក្នុងវិហារកាតូលិកមានគូសង្សារ៣គូដែលសុទ្ធតែលះបង់ដើម្បីស្នេហា។

រឿងរ៉ាវដែលបង្កើតឲ្យមានទិវានៃក្តីស្រលាញ់ឡើង គឺមានប្រភពមកពីបូជាចារ្យរ៉ូម៉ាំងក្នុងសតរវត្សទី៣ ដែលបម្រើឲ្យអធិរាជក្លូឌាស។ អធិរាជក្លូឌាសជឿថាបុរសនៅលីវអាចបម្រើជាកងទ័ពបានល្អជាងបុរសដែលរៀបការឬមានគ្រួសារ ហើយក៏បានរៀបចំអនុម័តច្បាប់ថាបុរសវ័យក្មេងរៀបការគឺជារឿងខុសច្បាប់។ Valentine យល់ថាច្បាប់នេះជារឿងមិនត្រឹមត្រូវ ហើយបន្តរៀបការបុរសវ័យក្មេងទាំងនោះជាសម្ងាត់ ដែលជាការប្រឆាំងនឹងអធិរាជ។ នៅពេលដែលក្លូឌាសបានដឹងថាមានទង្វើប្រឆាំងនឹងលោក ក៏សម្លាប់គាត់ចោលភ្លាមៗ។ Valentine បានទទួលស្គាល់និងគោរពពីជនរងគ្រោះទាំងអស់ ហើយក្នុងសតវត្សទី៥ ខែកុម្ភៈថ្ងៃទី១៤ ត្រូវបានគេជ្រើសរើសជាថ្ងៃរំលឹក ជាថ្ងៃដែលព្រះវិហារកំណត់រំលឹកដឹងគុណដល់រូបគាត់។​ ហើយមនុស្សម្នាជឿថាថ្ងៃ១៤កុម្ភៈជាថ្ងៃនៃសេចក្តីស្រលាញ់ ដែលមិនបង្ហូរឈាមដូចជាករណីលោកបូជាចារ្យនោះឡើយ។ នៅក្នុងប្រទេសបារាំងនិងអង់គ្លេស ថ្ងៃ១៤ ខែកុម្ភៈជាថ្ងៃចាប់ផ្តើមនៃរដូវសត្វបក្សីបង្កកំណើត ដែលជាតំណាងឲ្យសេចក្តីស្នេហា ភាពមានជីជាតិ និងដើមនៃនិទាឃរដូវ។ ទិវានៃសេចក្តីស្រលាញ់ត្រូវគេប្រាព្ធធ្វើក្នុងប្រទេសមួយចំនួនក្នុងពិភពលោក ដូចជា ម៉ិកស៊ិច បារាំង អង់គ្លេស អូស្រ្តាលី និងសហរដ្ឋអាមេរិក។

ទិវានេះត្រូវទទួលស្គាល់ និងពេញនិយមជាខ្លាំងក្នុងសតវត្សទី១៧​ ដែលជារឿងធម្មតាដែលមិត្តភក្តិនាំគ្នាប្តូរកាដូគ្នាទៅវិញទៅមក និងមានជាសារជូនពរ។ កាតជូនពរដំបូងនៃទិវានេះត្រូវបានគេលក់ក្នុងឆ្នាំ១៨៤០ដោយ Esther Howland ដែលគេស្គាល់ដែរថាជាមាតានៃទិវានៃក្តីស្រលាញ់ ហើយមកទល់ថ្ងៃនេះមានកាតជូនពរប្រហែល១លានកាតក្នុងមួយឆ្នាំត្រូវបានគេផ្ញើរឲ្យគ្នា។ វាជាតម្លៃនៃការប្រារព្ធពិធីនៃសេចក្តីស្រលាញ់។ 

source: https://www.britannica.com/topic/Valentines-Day

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.