ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

ជើងហោះហើរត្រង់របស់អាស៊ាន២បន្ថែមទៀត

កម្ពុជាបន្តដាក់គោលដៅបន្ថែមទៀតទៅលើជើងហោះហើរត្រង់ទៅមករវាងប្រទេសសមាជិកអាស៊ាន។ មានជើងហោះហើរ២បន្ថែមទៀតដែលនឹងហោះមកពីប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដែលនឹងត្រូវសម្ពោធតភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ នាយកក្រុមហ៊ុនហោះហើរហ្វីលីពីនលោក បានប្រកាសថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនហោះហើរហ្វីលីពីនគឺដើម្បីធ្វើឲ្យប្រទេសហ្វីលីពីនក្លាយជាក្លោងទ្វារទៅកាន់ប្រទេសនៅអាស៊ី។ វានឹងផ្តល់អានុភាពដល់ទីតាំងភូមិសាស្រ្តដ៏ល្អរបស់ទីក្រុងម៉ានីលឲ្យក្លាយជាទីតាំងឈប់សម្រាកសម្រាប់អ្នកដំណើរដែលហោះហើរទៅកាន់អាស៊ីអាគ្នេយ៌ និងអាស៊ីខាងត្បូងមកពីឆ្នេរខាងកើត និងលិចនៃអាមេរិកខាងជើង។ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនដែលមានយន្តហោះ Airbus A320 ផ្ទុកបានចំណុះ១៥៦កៅអី និងយន្តហោះ Airbus A321 ផ្ទុកបានចំណុះ១៩៩កៅអី នឹងត្រូវបានប្រើប្រាស់សម្រាប់ជើងហោះហើរនេះ។​

វានឹងមានជើងហោះហើរចំនួន៥មកកាន់ភ្នំពេញក្នុងមួយសប្តាហ៍ មានរៀងរាល់ថ្ងៃ ច័ន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និងសៅរិ៍។ ចាប់ពីថ្ងៃទី១ ខែមេសាតទៅ ជើងហោះហើរនឹងចាកចេញពីទីក្រុងម៉ានីលនាម៉ោង១០:១០នាទីយប់ ហើយនឹងមកដល់ទីក្រុងភ្នំពេញនៅម៉ោង១១:៤៥នាទីយប់។ 

ជើងហោះហើររវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលត្រូវបានរង់ចាំជាយូរណាស់មកហើយក៏នឹងត្រូវបន្តដំណើរការឡើងវិញបន្ទាប់ពីការផ្អាកដំណើរការក្នុង ខែកុម្ភៈ ឆ្នាំ១៩៦៩ ដោយសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធពេញសិទ្ធិរបស់ Garuda Indonesia ដែលជាក្រុមហ៊ុនហោះហើរតម្លៃទាបឈ្មោះថា Citilink គ្រោងនឹងក្លាយខ្លួនជាក្រុមហ៊ុនទេសចរណ៍ដំបូងដែលផ្តល់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ក្នុងខណៈពេលដែល Citilink មិនទាន់បានបញ្ចប់សព្វគ្រប់នូវគម្រោងតារាងពេលវេលាហោះហើរ Garuda មានគម្រោងនឹងផ្តល់ជូនសេវាកម្មហោះហើររវាងបាលី និងភ្នំពេញនៅក្នុងឆ្នាំនេះ។ បន្ទាប់ពីសម្រេចបានផ្លូវធ្វើដំណើររវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូនេស៊ី លោក Sudirman Haseng មានគោលបំណងបង្កើន៥០%ភាគរយនៃចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ កាលពីឆ្នាំមុន មានទេសចរជនជាតិកម្ពុជាចំនួន៦០០០នាក់បានទៅលេងប្រទេសឥណ្ឌូនេស៊ី ដែលចំនួននេះមានការកើនឡើង២៣ភាគរយបើធៀបនឹងឆ្នាំ២០១៦។ 

ស្ថានទូតឥណ្ដូនេស៊ីនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានកត់ត្រាថាមានប្រជាជនឥណ្ឌូនេស៊ីចំនួន៥៥០០០នាក់បានមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។ ហើយការបង្កើតឲ្យមានជើងហោះហើរត្រង់នេះក៏បានបង្កភាពងាយស្រួលដល់វិស័យដឹកជញ្ជូនទំនិញ បន្ថែមពីលើវិស័យទេសចរណ៍។ 

source: https://www.phnompenhpost.com/business/two-more-asean-direct-flights-near

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.