ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

ប្រជាជ​នកម្ពុជាកាន់តែច្រើនឡើងធ្វើដំណើរដើម្បីលំហែកាយ

ប្រជាជនកម្ពុជាកាន់តែច្រើនធ្វើដំណើរកំសាន្តទៅក្រៅប្រទេសដើម្បីលំហែកាយ ដែលចំនួនភ្ញៀវទេសចរណ៍កម្ពុជាមានចំនួនរហូតដល់ទៅជិត២លាននាក់កាលពីឆ្នាំមុន នេះបើយោងតាម​ផ្នែកខាងវិស័យទេសចរណ៍ ដែលគេកត់សម្គាល់ថាវាមានការផ្លាស់ប្តូរក្នុងអំណាចនៃចំណាយរបស់ប្រជាជនមានចំណូលកម្រិតមធ្យម។ 

របាយការណ៍នៃក្រសួងទេសចរណ៍ក្នុងឆ្នាំ២០១៨បានបង្ហាញថា មានភ្ញៀវទេសចរណ៍កម្ពុជា១,៨១លាននាក់ធ្វើដំណើរទៅក្រៅប្រទេសក្នុងចន្លោះខែមករា និងវិច្ឆិកា កាលពីឆ្នាំមុន។ ដែលនេះមានការកើនឡើង១២% (១,៦លាននាក់) បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ ចំណែកក្នុងឆ្នាំ២០១៦ មានចំនួន១,៣លាននាក់។ 

ប្រធានសមាគមន៍ភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន កាលពីថ្ងៃអង្គារបានមានប្រសាសន៍ថានិន្នាការនៃការធ្វើដំណើរទៅក្រៅស្រុករបស់ប្រជាជនកម្ពុជាមានការកើនឡើង ដោយមានកំណើនប្រជាជនចំណូលកម្រិតមធ្យម កំណើនប្រាក់ចំណូល និងស្តង់ដាររស់នៅកាន់តែប្រសើរ។

លោកស្រី ស៊ីវលីន បានបន្ថែមថា ប្រជាជនកម្ពុជាភាគច្រើនធ្វើការកក់តាមភ្នាក់ងារទេសចរណ៍ទៅកាន់ប្រទេសដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ីនិងសាំងហ្គាពួរ ​ ចិន កូរ៉េខាងត្បូង ជប៉ុន ឌូបៃ និងអ៊ឺរ៉ុប និងប្រទេសអភិវឌ្ឃន៍ជាច្រើនផ្សេងទៀត។ ដោយមានចំណូលកើនឡើង និងប្រជាប្រិយភាពនៃប្រព័ន្ធសារព័ត៌មានសង្គម លោកស្រីបានកត់សម្គាល់ឃើញថា ជីវភាពរស់នៅរបស់ប្រទេសកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង និងមានមនុស្សជាច្រើនដែលចង់បង្ហាញគេឲ្យដឹងពីកន្លែងដែលខ្លួនទៅកំសាន្តដោយធ្វើការបង្ហោះរូបភាពតាមបណ្តាញសង្គម។ អ្នកស្រីបន្តទៀតថា និន្នាការថ្មីនេះ បានលើកទឹកចិត្តអ្នកជាច្រើនផ្សេងទៀតឲ្យសង្កេត និងរៀនពីការយល់បែបថ្មីដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួននៅពេលពួកគេត្រលប់មកវិញ។ 

source: https://www.phnompenhpost.com/business/more-cambodians-travel-leisure

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.