ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

រីស៊តទំនើបជាងគេតែមួយក្នុងទីក្រុងភ្នំពេញ

The Bale Phnom Penh បានបើកដំណើរការក្នុងឆ្នាំ២០១៨ ជាអគាររីស៊តស្តាយរស់នៅបែបប៊ូទិចដំបូងដែលនៅក្រៅពីបាលី ប្រទេសឥណ្ឌូនេស៊ី។ រីស៊តដែលមានផ្ទះបែបបឹងកាឡូចំនួន១៨ខ្នងនេះ​ មានចម្ងាយ១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរត្រឹមតែរយៈពេល២០នាទី ប៉ុន្តែធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាទៅឆ្ងាយពីពិភពលោក ដោយសារបរិយាកាសស្អាតនិងស្ងប់ស្ងាត់របស់វា។ សណ្ឋាគារនេះមានតុបតែងដោយមានអាងហែលទឹកការ៉ូបាតពណ៌ខៀវងងឹត អមដោយរូបព្រះពុទ្ធបដិមា និងជញ្ជាំងមានដាំវល្លិ៍បៃតងស្រងាត់។ នេះគឺជាការតុបតែងបែបទំនើប ហើយអាចនិយាយបានថាវាប្រៀបដូចជាចំណែកមួយនៃឋានសួគ៌។ សេវាកម្មស្ប៉ាក្នុងរីស៊តនេះផ្តល់ការម៉ាស្សាព្យាបាលជាច្រើនបែបដូចជាឱសថធ្វើឡើងពីផ្កាម្លិះ និងបែបបាលី រហូតដល់ការម៉ាស្សាខ្មែបុរាណ ដោយឱសថក្តៅ។ ភ្ញៀវទាំងអស់អាចកំសាន្តនៅក្នុងអាងហែលទឹកប្រវែង២៥ម៉ែត្រនៅប្របនឹងដងទន្លេ ដែលអាចឲ្យអ្នកដេកហាលពន្លឺព្រះអាទិត្យ ឬហែលទឹកបន្ទាប់ពីហាត់ប្រាណពេលព្រឹករួចរាល់នៅបន្ទប់ហាត់ប្រាណដែលមានបំពាក់ដោយឧបករណ៍សព្វគ្រប់។ 

រីករាយក្នុងការភ្លក់រសជាតិអាហារពេលល្ងាចដែលមានឱជារសជុំវិញពិភពលោកនៅក្នុងហាងដ៏ប្រណិត ដែលមានអារហារខ្មែរប្រកបដោយរសជាតិគួរឲ្យគាបើចិត្ត រួមជាមួយនឹងម្ហូបអារហារអាស៊ីបែបទំនើបនិងបុរាណជាច្រើនផ្សេងទៀត។ ចុងភៅ៤រូបដែលនៅខាងក្រោយត្រូវជ្រើសរើសផ្ទះបាយដ៏ល្បីល្បាញនៅទីក្រុងភ្នំពេញគឺ Chinese House Tiger’s Eye និង​សណ្ឋាគារសុខា។ ជ្រើសរើសផ្លែប័រដែលមានប្រភពមកពីខេត្តនៃភាគឦសានគឺខេត្តមណ្ឌលគិរីដែលធ្វើឲ្យមុខម្ហូបកាន់តែមានភាពទាក់ទាញ ដោយមានអមជាមួយនឹងទឹកឃ្មុំព្រៃ និងស្លឹកគ្រៃដែលជារសជាតិដ៏អស្ចារ្យដែលត្រូវភ្លក់នាពេលល្ងាចក្រោមពន្លឺភ្លើងទៀនក្បែរសួនច្បារស្របតាមដងទន្លេមេគង្គ។ 

source: https://www.thebalephnompenh.com/about-us/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.