ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

សារៈមន្ទីរភ្នំពេញថ្មីចាប់បើកសម្រាប់សាធារណៈជន

សារៈមន្ទីរសម្តេចតេជោហ៊ុន សែន ដែលស្ថិតនៅវិមានឈ្នះឈ្នះក្នុងទីក្រុងភ្នំពេញបានបើកដល់សារធារណៈជនហើយនាពេលនេះ ដែលវានឹងបើក៤ថ្ងៃរៀងរាល់សប្តាហ៍ ចាប់ពីម៉ោង២ដល់ម៉ោង៥ល្ងាច ថ្ងៃពុធ សុក្រ សៅរិ៍ និងអាទិត្យ ដែលបានប្រកាសដោយគណៈកម្មាធិការរៀបចំពិធីរំលឹកនិងចងចាំ។​ វាត្រូវបានចាប់ផ្តើមសាងសង់ឡើងនាថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦ ដែលរចនាតាមបែបខ្មែរទំនើប។ វិមាននេះមានប្រវែងទាំងសងខាងម្ខាងប្រវែង១១៧ម៉ែត្រ និងមានចំលាក់លានស្រាល រៀបរាប់ពីដំណើរទៅកាន់សន្តិភាព។ ទីលាននេះក៏មានងាងចំនួន៨ និងមានចំលាក់ជាច្រើនខុសៗគ្នា។ ចំណាយប៉ាន់ស្មាន់សរុបប្រមាណ១២លានដុល្លារសហរដ្ឋអាមេរិក។ ការរៀបចំពិធីបង្ហាញសារៈមន្ទីរ ទាក់ទិនទៅនឹង“ដំណើរទៅរកការសង្រ្គោះជាតិ” បានធ្វើឡើងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងមានសមិទ្ធផលជោគជ័យសំខាន់ៗផ្សេងទៀតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាប្រធាននៃគណៈកម្មាធិការគ្រប់គ្រងការសាងសង់វិមានឈ្នះឈ្នះ បានមានប្រសាសន៍ថា តាំងពីបានសម្ពោធវិមានឈ្នះឈ្នះកាលពីថ្ងៃទី២៩ ខែធ្នូមក ដើម្បីរំលឹកដល់ខួបទី២០នៃគោលនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិមាននេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ចាប់ពីព្រឹករហូតដល់យប់ ដោយមានអ្នកទស្សនាក្នុងស្រុក និងទូទាំងពិភពលោកមកជារៀងរាល់ថ្ងៃ។ លោកបានបន្តទៀតថា មន្រ្តីរាជការស៊ីវិលមកពីគ្រប់ស្ថាប័នមន្ទីរទាំងអស់ រួមទាំងសិស្សានុសិស្សផងដែរនោះ នឹងត្រូវអនុញ្ញាតិឲ្យធ្វើការស្រាវជ្រាវពីសារមន្ទីរនេះ ក្រោយពីទទួលបានការអនុញ្ញាតិជាផ្លូវការ។ ក្រៅពីនេះ វិមានឈ្នះឈ្នះដែលមានកម្ពស់៣៣ម៉ែត្រ សួនច្បារតេជោសន្តិភាព និងកន្លែងជុំវិញនោះនឹងបើកដំណើរការរៀងរាល់ថ្ងៃ។​ នឹងមានអ្នកតំណាងផ្តល់ព័ត៌មានមួយក្រុមប្រចាំការនៅខាងមុខវិមានដើម្បីបង្ហាញដល់អ្នកមកទស្សនាពីសម្លេងនិងវីដេអូអំពីការរំលឹកដល់អតីតកាល។ 

source: https://www.phnompenhpost.com/travel/new-phnom-penh-museum-open-public

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.