ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

ពិធីបុណ្យស្រ្តី៖ ស្ត្រី សិល្បៈ និងការផ្តល់សិទ្ធិអំណាចធ្វើនៅទីក្រុងភ្នំពេញ

រៀបចំឡើងដោយស្រ្តីខ្មែរនិងបរទេសមួយក្រុម ពិធីបុណ្យសិល្បៈស្រ្តីដោយផ្តោតលើការពង្រឹងសិទ្ធិអំណាច និងសង្កត់ធ្ងន់លើការការពារសិទ្ធិស្ត្រី និងភាពស្មើភាពគ្នា នឹងត្រូវបានប្រារព្ធធ្វើនៅក្នុងព្រះរាជាណាចក្រនេះ។ Vagina Monologues ជាកម្មវិធីដែលគេធ្វើការស្វែងយល់ពីភាពអាថ៌កំបាំង ការសប្បាយ ការឈឺចាប់ អំណាច ប្រាជ្ញា កំហឹង និងការរំភើប ពីក្នុងបទពិសោធន៍កន្លងមករបស់ស្ត្រី ដែលជាចំណុចស្នូលក្នុងកម្មវិធីនាឆ្នាំនេះ។ 

The play គឺជាផ្នែកសំខាន់មួយនៃកម្មវិធីសិល្បៈវប្បធម៌ស្រ្តី ដែលត្រូវបានបកប្រែជា ៤៦ភាសា  ជាលើកដំបូង អត្ថបទនេះនឹងត្រូវធ្វើបទបង្ហាញជាភាសាខ្មែរ។ នាសតវត្សកន្លងទៅនេះ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានកំណើននៃសម្លេងរបស់ស្រ្តី និងចលនាប្រវត្តិសាស្ត្រមួយបានលេចចេញឡើង យ៉ាងលេចធ្លោដែលបានបង្ហាញពីផ្លូវសម្រាប់ស្ត្រីខ្មែរសម័យថ្មីដូចជាកញ្ញា Catherine Harryដែលទទួលបានពានរង្វាន់លើចលនាស្ត្រីកម្ពុជា ដែលកញ្ញាបានផ្តល់ជាចំណេះដឹងផ្នែកសុខភាពផ្លូវភេទដល់ស្រ្តី និងកញ្ញា Thavry Thon ដែលជាអ្នកនិពន្ធរឿង“A Proper Woman”  ដោយនិយាយពីដំណោះស្រាយលើការគាបសង្កត់លើស្ត្រី។ 

ការងាររបស់ស្រ្តីកម្ពុជាទាំងនេះ និងជាច្រើនផ្សេងៗទៀត មានឥទ្ធិពលជាវិជ្ជមានក្នុងប្រទេសកម្ពុជា ដែលផ្តល់ភាពធម្មតាដល់ការនិយាយពីបញ្ហារបស់ស្រ្តី ដែលពីមុនមកជាប្រធានបទបម្រាម។ ទោះជាយ៉ាងនេះក្តី O Mahony បាននិយាយថានៅតែមានកង្វះចំណេះដឹងអំពីសិទ្ធិសមភាពយែនឌ័រ ក្នុងចំណោមប្រជាជនកម្ពុជា ដែលជាមូលហេតុនាំឲ្យ PFF រៀបចំពិធីនេះឡើង។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្កើតឳកាសសម្រាប់ស្ត្រីកម្ពុជាដើម្បីយកវេទិកានេះធ្វើការចែករំលែក រឿងរ៉ាវ បទពិសោធន៏ និង បង្ហាញពីខ្លួនឯងតាមរយះ តន្រ្តី សិល្បះ និង របាំដោយបង្កើតនូវបរិយាកាសងាស្រួល និង វិជ្ជមានសំរាប់ការប្រាស្រ័យទាក់ទងអ្នកគំាទ្រសិទិ្ធនារី។ 

ប្រាក់ចំណូលទាំងអស់ដែលបានពីការលក់សំបុត្រល្ខោនរឿង “Vagina Monologues” ដែលសំដែងដោយអង្គការមិនរកប្រាក់ចំនេញ Phnom Penh Player នឹងប្រគល់ជូនដល់កម្មវិធី “Early Years Behind Bars” របស់អង្គការលីកាដូ ដែលជួយដល់ស្រ្តីអ្នកម្តាយ និង កុមារក្នុងពន្ធធនាគារ ។ 

ដើម្បីអោយពិធីបុណ្យស្រ្តីនិយមនេះបើកទូលាយដល់សាធារណជន ជាពិសេសសំរាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមអោយបានកាន់តែច្រើន កម្មវិធី PFF-Shauna O Mahony បានសំរេចផ្តលក់ជូនការចូលទស្សនាដោយមិនគិតថ្លៃ លើកលែងតែការសំដែងល្ខោននិយាយ Vagina Monologues ដែលលក់សំបុត្រក្នុងម្នាក់ ១០ ដុល្លារ ។ 

source: https://www.phnompenhpost.com/post-life-arts-culture/feminist-festivals-women-art-and-empowerment-phnom-penh

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.