ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

គំរោងសាងសង់សួនត្រីក្រោមទឹក និង សត្វព្រៃក្នុងខេត្តសៀមរាប

គំរោងសាងសង់សួនត្រីក្រោមទឹកដំបូងបង្អស់នៅខេត្តសៀមរាប ដែលមានតំលៃ ៧០ លាន ដុល្លាងត្រូវបានចាប់ផ្តើម និង ក្លាយជាកន្លែងកំសាន្តទាក់ទាញមួយបន្ថែមសំរាប់ភ្ញៀវទេសចរណ៏។ 

Angkor Wildlife and Aquarium ជាគំរោងស្ថិតក្រោមការវិនិយោគរួមគ្នា រវាងអ្នកវិនិយោគគិនកម្ពុជា ជប៉ុន និង អាមេរិក។ ក្នុងជំនួបពិភាក្សារវាង អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និង ប្រធាន  ក្រុមហ៊ុនលោក Roger Reynolds នៃ Angkor Wildlife and Aquarium នេះបានអោយដឹងថា ផ្ទៃដីចំនួន ១០០ ហិកតាក្នុងស្រុក សូទ្រនិគម នឹងត្រូវបានសាងសង់ និង ផ្ទុកនៅត្រីទឹកសាប ទឹកប្រៃ និង សត្វអភិរក្ស ផ្សេងៗទៀត ។ 

ការសាងសង់នេះនឹងត្រូវចាប់ផ្តើមនៅខែ មិនា ឆ្នាំ ២០១៩ ហើយបញ្ចប់នៅក្នុងចុងឆ្នាំ ២០២០។ ក្រៅពី គោលបំណងក្នុងការបង្កើនសេដ្ឋកិច្ចជាតិ គំរោងនេះផងដែរ ក៏ដើរតួរក្នុងការអប់រំភ្ញៀវទេសចរណ៏ក្នុងស្រុក និង អន្តរជាតិពីបរិដ្ឋាន និង ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃកម្រដែលប្រឈមនឹងការជិតផុតពូជផងដែរ។ 

source: https://www.khmertimeskh.com/50579603/siem-reap-welcomes-plans-for-aquarium-sanctuary/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.