ព្រឹត្តិប័ត្រពត៌មាន

ប្រចាំខែមីនា ឆ្នាំ២០១៩

 

គំរោងកែតំរូវច្បាប់វិនិយោគក្នុងស្រុក

កម្ពុជា បានកំពុងតែប្រមូលពត័មានពីស្ថាបនឯកជន និង ស្ថាបនដៃគូអភិវឌ្ឍន៏នានា ដើម្បីក្នុងការសិក្សាឡើងវិញទៅលើច្បាប់វិនិយោគក្នុងស្រុក ក្នុងគោលបំណងធ្វើអោយក្លាយជាច្បាប់វិនិ យោគកាន់តែមា

ភាពទាក់ទាញដល់វិនិយោគទុនបរទេស។ 

ច្បាប់វិនិយោគក្នុងប្រទេសកម្ពុជាត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ និង ហើយការកែតំរូវ ជាលើកទី១ គឺនៅក្នុងឆ្នាំ ២០០៣។ ក្នុងជំនួបពិភាក្សាជាសាធារណះដែលមានការចូលរួមពីសំណាក់អ្នក តំណាងចំនួន ៧០ រូបនៃស្ថាបន័ឯកជន ដៃគូអភិវឌ្ឍន៏ និង ក្រុមហ៊ុនច្បាប់នានា ឯកឧត្តម សុខ ចិន្តាសុភា អគ្គលេខាធិកា ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាបាននិយាយថា រាជរដ្ឋាភិបាលមានបំណងក្នុងការទទួលមតិពីសំណាក់ស្ថាបន័ទាំងអស់ចំពោះច្បាប់វិនិយោគថ្មីមួយណាដែលសមស្របសំរាប់ស្ថានភាព និង តំរូវការ ជាក់ស្តែងនាពេលបច្ចុប្បន្ន។ 

លោកបន្ថែមទៀតថា ការកែប្រែនេះនឹងបង្កើនការវិនិយោគអោយមានភាពកាន់តែប្រសើរឡើង។ វាជាកត្តាសំខាន់ណាស់ដែលមានការចូលរួមពីសំណាក់គ្រប់ស្ថាបន៏ទាំងអស់ ដើម្បីបង្កើតច្បាប់វិនិយោគអោយកាន់ តែមានភាពប្រសើរ មានភាពប្រកួតប្រជែង សមស្របទៅតាមតំរូវការក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសទាំង មូលផងដែរ ។ 

យោងតាមប្រសាសន៏របស់ឯកឧត្តម សុខ ចិន្តាសុភា កុ្រមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាបានធ្វើការសិក្សាជាច្រើន ក្នុងការកែប្រែ ក៏ដូចជាពិភាក្សាជាមួយនឹងអង្គការ the Japan International Cooperation Agency (JICA), the Organization of Economic Cooperation and Development (OECD), and the International Finance Corporation (IFC) ក្នុងគោលបំណងសិក្សាអោយកាន់តែស៊ីជម្រៅពីច្បាប់ វិនិយោគនៃប្រទេសជិតខាង។ 

សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានមានប្រសានស៏ក្នុងឳកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៏លើកទី ៤០ ដែលប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិ អូឡាំពិច ថា រាជរដ្ឋាភិបាលបានកំពុងតែកែប្រែប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៏ អោយក្លាយទៅជាប្រទេសមួយដែលអាចទាក់ទាញការវិនិយោគផ្ទាល់បរទេសរាប់ពាន់លានដុល្លារ។ 

សន្តិភាព សុវត្ថិភាព និង ស្ថេរភាពនយោបាយក្នុងរយះពេលជាង ២ទស្សវត្សកន្លងមកនេះ បានធ្វើអោយ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៏ទាំងសេដ្ឋកិច្ច និង សង្គមកិច្ច។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជាត្រូវបានអ្នក វិនិយោគទុនក្នុងស្រុក និង ក្រៅស្រុក ក៏ដូចជាស្ថាបន៏ហិរញ្ញវត្ថុអន្តរជាតិជាច្រើន ចាត់ទុកជាប្រទេសដែលសំបូរទៅដោយឳកាសល្អប្រសើរក្នុងការបង្កើតអាជីវកម្ម និង ការវិនិយោគ ។ 

ធនាគារជាតិ នៃប្រទេសកម្ពុជាបានបង្ហាញតួលេខសេដ្ឋកិច្ចក្នុងប្រទេសក្នុងឆ្នាំ ២០១៩ នឹងមានអត្រា 7% ដែលទាបជាងឆ្នាំមុនដែលមានអត្រា 7.3%. ។ ចំណែកអតិផរណានឹងរក្សាក្នុងអត្រា 2.6% ក្នុងឆ្នាំ ២០១៩ បើយោងតាមរបាយការណ៏របស់ Central Bank. 

source: https://www.khmertimeskh.com/50579311/investment-law-to-be-revised/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.