ប្រទេសកម្ពុជានឹងទទួលបានអធិបតេយ្យភាពសេដ្ឋកិច្ច នឹង មោទនភាពជាតិ

តំរូវការប្រាក់រៀលមានការកើនឡើនដោយយោងទៅតាមបរិយាកាសសេដ្ឋកិច្ចសង្គម។ អ្នកគ្រប់គ្រងទូទៅនៃធនាគារ ហ្វីលីព លោក Han Peng Kwang  បាននិយាយថា ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណ័ជាតិកំពុងតែទទួលបានប្រជាប្រិយភាពដោយហេតុមានផ្សារទំនើប ហាងទំនិញ ភោជនីយដ្ឋាន ជាច្រើនបានដាក់តំលៃទំនិញជាប្រាក់រៀល ជាជាងប្រាក់ដុល្លារអាមេរិក ។ 

មិនតែប៉ុណ្ណះ ការប្រើប្រាស់ប្រាក់រៀលនៅតាមបណ្តាខេត្តនានាបានក្លាយជាទំលាប់ទូទៅ និង ពាសពេញផ្ទៃប្រទេសដែល នេះបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាបានកំពុងតែប្រតិបត្តិលុយរៀលយ៉ាងងាយស្រួល។ ទាំងអស់បានបង្ហាញថា ការប្រើប្រាស់លុយរៀល បានកំពុងតែក្លាយជាមូលដ្ឋានលើទីផ្សារ។ វាជាការពិតណាស់ដែលការប្រើប្រាស់លុយដុល្លារច្រើនបានធ្វើអោយកម្ពុជាក្លាយជាទិសដៅក្នុងការទាក់ទាញវិនិយោគទុន បរទេសជាច្រើនឆ្នាំ និង ជំរុញអោយសេដ្ឋកិច្ចមានស្ថេរភាពបន្ទាប់ពីសង្រ្គាមស៊ីវិលក្នុងតំបន់ ។ 

ទោះជាយ៉ាងណាក៏ដោយ ក៏វាអាចបានបណ្តាលអោយប្រទេសកម្ពុជាងាយរងគ្រាះពីការផ្លាស់ប្តូរនៃសេដ្ឋកិច្ចអន្តរជាតិ ដោយសារតែកម្ពុជាមិនអាចទាន់អនុវត្តនូវគោលការណ៏រូបិយវត្ថុដ៏មានប្រសិទិ្ធភាពមួយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ។ ដូច្នេះបើសិនជាប្រាក់រៀលត្រូវបានទទួលអោយប្រើប្រាស់ពាសពេញផ្ទៃប្រទេស វានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគោល ការណ៏រូបិយវត្ថុក្នុងប្រទេស ។ 

សេដ្ឋកិច្ចនឹងទទួលបានអត្ថរប្រយោជន៏ បើសិនការគ្រប់គ្រងទៅលើគោលការណ៏រូបិយវត្ថុក្នុងប្រទេស ត្រូវបានកាន់កាប់ដោយអជ្ញាធរជាតិ។ មិនត្រឹមតែអាចអនុវត្តបាននូវគោលការណ៏តរូបិយវត្ថុដោយប្រើប្រាស់ប្រាក់រៀលប៉ុណ្ណោះទេ ក៏អាចនឹងទទួលបានអធិបតេយ្យភាពសេដ្ឋកិច្ច មោទនភាពជាតិ និង ប្រាក់ចំនេញផងដែរ ។ 

ស្របពេលផងដែរ អាជីវកម្មក្នុងស្រុកក៏នឹងអាចទទួលបានអត្ថរប្រយោជន៏ពីការប្រើប្រាស់រូបិយបណ្ណ័ក្នុងស្រុក ហើយអាច កាត់បន្ថយចំណាយផ្សេងក្រៅពីចំណាយផលិតកម្ម និង និយោជិក។ 

ដោយសារវិស័យសាធារណះបានចរាចរប្រាក់រៀលជាចំបងដូចជា អគ្គីសនីកម្ពុជា EDC (Electrcite Du Cambodge),រដ្ឋាករទឹក និង ស្ថាបន័រដ្ឋផ្សេងៗ ដូច្នេះស្ថាបន័ឯកជនក៏នឹងទទួលអត្ថប្រយោជន៏ពីការផ្លាស់ប្តូរទៅប្រាក់រៀល ដែលនឹងអាចកាត់បន្ថយការខាតប្រាក់នៃអត្រាប្តូរប្រាកបរទេស នៅពេលដែលមានតំរូវប្តូរប្រាក់ទៅប្រាក់រៀលសំរាប់ចំណាយលើ វិស័យសាធារណៈ។ 

លោក Han បានបន្តទៀតថា ធនាគារ ហ្វីលីព បានកំពុងតែផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀល ដោយលើកទឹកចិត្ត និង ជំរុញហាងទំនិញ និង អតិថិជនក្នុងការស្នើរសុំឥនទានជាប្រាក់រៀល ជាងលុយដុល្លារអាមេរិក ។ 

ធនាគារ ហ្វីលីព ក៏បានគាំទ្រស្ថាបន័ហិរញ្ញវត្ថុមួយចំនួនក្នុងការផ្តល់លុយកំចីដល់អាជីវកម្មបោះដុំ ដើម្បីបង្កើនដើមទុន អាជីវកម្មក្នុងការលើកកំពស់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមភូមិ និង តំបន់ដាច់ស្រយាល។ 

ប្រភព: https://www.phnompenhpost.com/supplements-special-reports/cambodia-will-gain-economic-sovereignty-and-national-pride-says-phillip

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?