ការសិក្សាលើផ្លូវរថភ្លើង និង រថភ្លើងក្រាមដី

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៏ក្នុងក្រុង អ្នកជំនាញជនជាតិចិនមួយក្រុមបានធ្វើការចាប់ផ្តើមការសិក្សាលើផ្លូវរថភ្លើង និង រថភ្លើងក្រាមដីក្នុងទីក្រុងភ្នំពេញ។ 

រដ្ឋមន្រ្តីក្រសួងសាធារណះការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសពីការ បើកការសិក្សារនេះក្នុងគោលបំណងពង្រឹងការដឹកជញ្ជូនសាធារណះក្នុងទីក្នុងទីកុ្រង នាកិច្ចជំនួបប្រជុំលើសុវត្ថិភាពផ្លូវដែលធ្វើឡើងក្នុងក្រសួងមហាផ្ទៃក្នុងខែឧសភានេះ ។  

ការសិក្សានេះរួមមាន ការសិក្សាលើប្រពន្ធ័ផ្លូវឆ្លងកាត់ស្វ័យប្រវត្តិ និង ផ្លូវឆ្លងកាត់អេឡិចត្រូនិកក្នុងទីក្រុងភ្នំពេញ ដែលនេះ ក៏កំពុងតែត្រូវបានធ្វើការសិក្សា និង សហការជាមួយអង្គការ Japan International Cooperation Agency (JICA).

ឯកឧត្តម ស៊ុន ចាន់ថុលបន្តទៀតថា គោលបំណងនៃការសិក្សានេះ គឺដើម្បីយល់ដឹងថាតើប្រពន្ធ័ផ្លូវឆ្លងកាត់ស្វ័យប្រវត្តិ ផ្លូវឆ្លងកាត់អេឡិចត្រូនិក រឺ រថភ្លើងក្រោមដី មួយណាដែលចំណាយតិចជាងគេ ។ 

តាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុលផ្លូវរថភ្លើងនឹងមិនសូវបង្កជាសំលេងរំខាន និង មានចំណាយទាបជាង ផ្លូវឆ្លងកាត់ស្វ័យប្រវត្តិ។

ដើម្បីកាត់បន្ថយការស្ទះចរាចរណ៏ក្នុងរាជធានី អាជ្ញាធរទីក្រុងភ្នំពេញក៏បានបង្កើតនូវការធ្វើដំណើរសាធារណះតាមផ្លូវទឹក និង បង្កើនចំនួនខ្សែរថយន្រក្រុងជាច្រើនទៀតកាលពីឆ្នាំមុន។ 

ប្រភព: https://www.khmertimeskh.com/50595365/feasibility-studies-for-monorail-and-metro-system-started/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?