វិធីសាស្រ្តល្អទាំង ៧ យ៉ាងក្នុងការប្រារព្ធពិធីបុណ្យម្តាយ 

តើលោកអ្នកកំពុងតែស្វែងរកវិធីសាស្រ្តក្នុងការប្រារព្ធពិធីបុណ្យម្តាយជាមួយគ្រួសារក្នុងឆ្នាំនេះ មែនទេ? យើងមានវិធី សាស្រ្តមួយចំនួនក្នុងការចែករំលែកដើម្បីធ្វើអោយថ្ងៃដ៏ពិសេសក្នុងឆ្នាំនេះ។

1. ការបរិច្ចាគ
ពិធីបុណ្យម្តាយគឺជាការផ្តល់កិតិ្តយសទៅដល់ម្តាយគ្រប់រូប។ ការបរិច្ចាគដល់អង្គការមាតា និង ទារក ជាទង្វើរល្អដែលអាចធ្វើសំរាប់ម្តាយរបស់អ្នក។ ក្នុងឪកាសឆ្នាំនេះ កំណត់ពេលមួយជាមួយនឹងម្តាយរបស់អ្នក ក្នុងការធ្វើការស្មគ័ចិត្ត ជាមួយអង្គការដែលគាត់ចូលចិត្ត។ បែបនេះគឺបង្ហាញពីទឹកចិត្តរបស់អ្នកដែលអោយតំលៃ និង ស្មារតីរបស់គាត់ ។ 

2. ការចំណាយជាមួយគ្នា
ទុកចោលគំរោងផ្សេងៗ ហើយចំណាយពេលជាមួយនឹងម្តាយអ្នក ដោយចាត់ទុកគាត់ដូចជាម្ចាស់ក្សត្រី។ រៀបចំថ្ងៃ នឹងជាថ្ងៃផ្សងព្រេងទៅកាន់កន្លែងមួយចំនួន ដោយមានការចូលរួមពីសមាជិកគ្រួសារផងដែរ។ ការចំណាយពេលជា មួយគ្នា (ក្រៅផ្ទះ) ពិតជាចាំបាច់ដូចជា ការកំសាន្តពិកនិច ការជិះកង់ ការដើរកំសាន្តតាមភ្នំ រឺ សកម្មភាពដ៏មានន័យ ជាមួយគ្នា ។ 

3. ស៉្បា
ផ្តល់ស្នាមញញឹមមួយដល់ម្តាយអ្នកដោយផ្តល់ជួនគាត់នូវសេវាស៉្បា ។ ធ្វើការរៀបចំស៉្បានៅផ្ទះ ជាមួយនឹងការដុត ទៀនដើម្បីអោយបរិយាកាស និង ធ្វើអោយអារម្មណ៏របស់ម្តាយអ្នកមានភាពរីករាយជាមួយនឹងស៉្បាដែលគាត់ចូលចិត្ត។ 

4. ការជួបជុំគ្រប់ជំនាន់ 
ធ្វើការជួបជុំគ្នាដោយមានវត្តមានលោកតាតួត លោកយាយតួត លោកតា លោកយាយ អ៊ំពូមីង និង គ្រួសារខាងម្តាយមួយទៀត សំរាប់ឪកាសប្រារព្ធេនះ ។ បើសិនជាអាកាសធាតុអំណោយផល ការអាំងសាច់គឺជាសកម្មភាពដ៏ល្អបំផុត។ 

5. ផ្តល់ការសំរាកមួយថ្ងៃ
វាអាចជាកាដូរដ៏ល្អបំផុត។ ជំរុញអោយសមាជិកដទៃទៀតជំនួសការងារម្តាយអ្នក ដោយអោយគាត់ សំរាក លំហែ។ 

6. ដាំដើមឈើមួយដើម
ធ្វើការជ្រើសរើសដើមឈើដែលម្តាយអ្នកចូលចិត្ត ហើយធ្វើការដាំនៅរានហាលផ្ទះជាមួយនឹងម្តាយអ្នក។ ធ្វើការថែទាំ និង មើលដើម ឈើដែលអ្នកបានដាំជាមួយនឹងគាត់រៀងរាល់ឆ្នាំ ដើម្បីធ្វើការរំលឹកពីក្តីស្រលាញ់ និង ការដឹងគុណដែលមានចំពោះគាត់ ។ 

7. ក្រឡនៃការចងចាំ
គូរ នឹង តុបតែងក្រឡមួយ ។ សរសេរការចងចាំដ៏ជ្រាលជ្រៅបំផុតដែលមានចំពោះម្តាយអ្នកក្នុងក្រដាសស។ លើកទឺកចិត្តសមាជិក ផ្សេងទៀតក្នុងការសរសេរនូវការចងចាំដែលពួកគេមានចំពោះអ្នកម្តាយផងដែរ។ ធ្វើការបំពេញនូវក្រឡនេះជាមួយនឹងក្រដាសដែល បានសរសេរ។ ក្នុងថ្ងៃបុណ្យម្តាយ អង្គុយជាមួយនឹងម្តាយរបស់អ្នក រួចអាចក្រដាសក្នុងក្រឡដែលបានសរសេរនូវការចងចាំ ហើយធ្វើការអានអោយគាត់ស្តាប់ ។

ប្រភព: https://www.familiesforlife.sg/celebrate-an-occasion/Pages/7-Ideas-for-a-Memorable-Mothers-Day-Celebration.aspx

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?