ការតុបតែងការិយាល័យដែលជះឥទិ្ធពលលទ្ធផងការងារ

ការបង្កើតកន្លែងធ្វើការឱ្យបានត្រឹមត្រូវសម្រាប់បុគ្គលិករបស់អ្នកអាចជាបញ្ហាប្រឈមជាពិសេសនៅពេលដែលមានចន្លោះប្រហោងឬថវិកា។ ទោះយ៉ាងណាក៏ដោយបច្ចេកទេសមួយចំនួនអាចត្រូវបានប្រើសម្រាប់ប្រសិទ្ធិភាពដ៏អស្ចារ្យដូចខាងក្រោម:

. ការជ្រើសរើសអំពូលភ្លើងដែលត្រឹមត្រូវ
ការជ្រើសរើសអំពូលដែលត្រឹមត្រូវជាកត្តាសំខាន់ក្នុងការបង្កើនលទ្ធផលការងារ នឹង សុខភាពខួរក្បាល ។ សូមព្យាយាមប្រើប្រាស់នូវពន្លឺ ធម្មជាតិបានកាន់តែច្រើនកាន់តែល្អនៅកន្លែងធ្វើការទូទៅ ព្រោះវាអាកាត់បន្ថយការចុករោយភ្នែក ការឈឺក្បាល ការអស់កំលាំង និង ស្រេ្តស ដែលជាមូលហេតុបង្កអោយមានជំងឺផ្លូវចិត្ត ។  បើសិនលោកអ្នកត្រូវប្រើប្រាស់​អំពូលភ្លើង គួរជ្រើសរើសអំពូលដែលអាចធ្វើការ ផ្លាស់ប្តូរពន្លឺដែលសមស្របតាមតំរូវការរបស់បុគ្គលិក។ 


. ខ្យល់
ត្រូវធានាថាការិយាល័យរបស់លោកអ្នកមានខ្យល់គ្រប់គ្រាន់ និង មិនចាំបាច់ពឹងលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ទាំងស្រុងនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយ និង អាចបណ្តាលអោយមានការប៉ះពាល់ដល់សុខភាពខួរក្បាលផងដែរ ។ បញ្ហាទាំងនេះយូរទៅ នឹងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់បុគ្គលិក។ ដូច្នេះការធានាថា ការិយាល័យរបស់អ្នកមានខ្យល់គ្រប់គ្រាន់ ជាតួនាទីរបស់ប្រធាន ផ្នែកសំភារះបរិក្ខារ។

. កាត់បន្ថយសំលេង
ការប្រើប្រាស់ក្រណាត់ ក្រដាសបិទជញ្ជាំងការពារសំលេង អាចកាត់បន្ថយសំលេងរំខានក្នុងការិយាល័យ និង ធ្វើអោយបុគ្គលិកមាន អារម្មណីផាសុខភាព។ ការកាត់បន្ថយកំរិតសំលេង អនុញ្ញាតអោយបុគ្គលិកទាំងអស់ មានការផ្តោតអារម្មណ៏លើការងារក្នុងដៃ ដែលនេះនឹង បង្កើនកំរិតលទ្ធផលការងារ។ 

. ផាសុខភាព
ការរចនាកន្លែងធ្វើការដែលមានផាសុខភាព គឺជាការកាត់បន្ថយនូវលក្ខខណ្ឌដែលប៉ះពាល់ដល់រាងកាយដូចជា តុអង្គុយ តុឈរ កៅអីផាសុខភាព ចន្លោះសណ្តូលជើង និង ទីតាំងដាក់ស្គ្រីនកុំព្យូរទ័រ ។ កត្តាទាំងនេះសុទ្ធតែជាការកត្តាចំបាច់ក្នុងការការពារការឈឺចុករាងកាយ។ ចំនុចទាំងនេះសុទ្ធតែអាចបង្កើនលទ្ធផលការងារ និង កំរិតផាសុខភាពដល់និយោជិក។ ការអង្គុយពេញមួយថ្ងៃអាចប៉ះពាល់ដល់ សុខភាពខួរក្បាល ដូច្នេះការជំរុញអោយបុគ្គលិកធ្វើចលនារាងកាយជាញឹកញាប់ក្នុងពេលធ្វើការ ក៏អាចបង្កើននូវលទ្ធផលការងារផងដែរ។

. តំបន់ 
បរិយាកាសការិយាល៏យដែលអាចបត់បែនបាន ជាការិយាល័យដែលមានប្រជាប្រិយភាពសំរាប់ការិយាល័យបែប contemporary និងអាចបង្កើតតំបន់ស្ងប់ស្ងាត់ សាលប្រជុំ កន្លែងមុខងារផ្សេងៗ និង បន្ទប់ Yogo ដែលផ្តល់ផាសុខភាព និង ភាពងាយស្រួល ដល់បុគ្គលិកអាចចំណាយពេលខ្លះក្នុងមួយថ្ងៃនៅពេលដែលពួកគេមានអារម្មណ៏ស្រេ្តស។ តំបន់សំខាន់សំរាប់បរិយាកាសការិយាល័យ គឹ កន្លែងសំរាក កន្លែងញាំ ព្រោះការញាំចំណីនៅនឹងតុធ្វើការគឺជាទំលាប់មិនល្អសំរាប់សុខភាព ។ 

. ការរចនាបែប Biophilic
ធាតុផ្សំនៃការរចនាបែប Biophilic ដូចជាស្លឹកឈើ រឺ ដើមឈើនៅកន្លែងធ្វើការអាចបង្កើនអារម្មណ៏ស្រស់ថ្លា និង សុខភា
ព។ និយោជិកទាំងអស់អាចរីករាយជាមួយវត្តមានធម្មជាតិនៃស្លឹកឈើនៅកន្លែងធ្វើការ ហើយអាចបង្កើតនូវបរិយាកាស្ងប់ស្ងាត់ ដែលនេះ ជាកត្តាដ៏សំខាន់បំផុតសំរាប់បង្កើនលទ្ធផលការរងារ និង សុខភាពខួរក្បាល ។ 

ប្រភព: http://rlaxerinteriors.com/office-design-affects-productivity/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?