Somerset Norodom Phnom Penh

ខ្ញុំឈ្មោះ Joel Ho  ជាអ្នកគ្រប់គ្រងការស្នាក់នៅទូទៅនៃ Somerset Norodom Phnom Penh ដែលជាគំរោងមួយនៃក្រុមហ៊ុន Meridian International Holdings. ។ ខ្ញុំបាទមានសោមន្សរីករាយជាខ្លាំងដែល បានក្លាយជាផ្នែកមួយនៃក្រុមការងារដែលធ្វើការយ៉ាងស្វិតស្វាយក្នុងដំណើរបង្កើតនូវការស្នាក់នៅ សណ្ឋគារលំដាប់សេវាកម្មពិភពលោកនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងនាមជាជនបរទេសមួយរូបដែលធ្វើការក្នុងប្រទេសកម្ពុជា ការបើកចិត្តទូលាយ និង ព្យាយាមយល់ពីវប្បធម៏ក្នុងតំបន់បានធ្វើអោយខ្ញុំមាន ការយល់កាន់តែច្រើនពីទីក្រុងនេះ។ ខ្ញុំពិតជាមានភាពរីករាយក្នុងការសិក្សាពីវប្បធម៏ប្រទេសកម្ពុជា ក៏ដូចជាការស្វែកយល់បន្ថែមពីភាពទាក់ទាញនៃទីក្រុងគុជ ព្រមទាំងការជួបជុំជាមួយប្រជាជនដែល ជាផ្នែកមួយនៃទីក្រុងដ៏អស្ចារ្យនេះ ។ 

ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកសេវាស្នាក់នៅ មុខងាររួមមានកការធានានៅសេវាកម្ម ការគ្រប់គ្រងការប្រតិបត្តិការប្រចាំថ្ងៃ និង ការរៀនយល់ពីក្រុមការងារ។ សំខាន់ជាងនេះទៀត គឺការលើកទឺកទឹកចិត្តអតិថិជន និង ការបង្កើតនូវឪកាសពិសេសៗសំរាប់ពួកគាត់ក្នុងកំឡុងពេលស្នាក់នៅ។ បទពិសោធន៏ ទាំងនេះជាបទពិសោធន៏មួយដ៏វិសេសវិសាលដែលបានធ្វើអោយសេវាកម្មស្នាក់នៅ Serviced Residence កំពុងតែដើរទៅកាន់ភាពជោគជ័យដ៏មហិមារ ។ ជាមួយនឹងការប្រឹងប្រែងក្នុងការជំរុញ អោយការអតិថិជនដែលស្នាក់នៅជាមួយយើង ទទួលបានបទពិសោធន៏ដ៏អស្ចារ្យ វាជាកាតព្វកិច្ចចំបងរបស់ក្រុមការងារក្នុងការបង្កើតនូវ Ascott Lifestyle ដែលជំរុញអោយមានការចូលរួមពីសំណាក់អ្នក ស្នាក់នៅជាមួយនឹងសកម្មភាពផ្សេងៗក្នុងការជួយដល់ពួកគាត់អោយមានភាពរីករាយ ភាពងាយស្រួល និង បទពិសោធន៏ដែលមិនអាចបំភ្លេចបានក្នុងកំឡុងពេលស្នាក់នៅជាមួយយើង។ 

មួយផ្នែកទៀតនៃការទទួលខុសត្រូវរបស់ក្រុងការងារយើង នោះគឺការផ្តល់ជូនវិញដល់ សង្គម និង បរិស្ថាននូវអ្វីដែលយើងអាចធ្វើបានសំរាប់អនាគតកាន់តែល្អមួយកំរិតសំរាប់ប្រទេសកម្ពុជា ។ ថ្មីៗនេះ ក្រុមការងារយើងបានធ្វើដំណើរកំសាន្តទៅកាន់ទីរួមខេត្តកំពតក្នុងគោលបំណងដាំឈើកោងកាង និង ធ្វើការសិក្សាយល់ដឺងពីអត្ថរប្រយោជន៏ពីដើមកោងកាងចំពោះបរិស្ថាន។ 

ទីក្រុងភ្នំពេញបានកំពុងតែក្លាយទៅជាទីក្រុងទំនើប ព្រោះតែសក្តានុពលនៃទីក្រុងនេះ វាកំពុងតែទាក់ទាញភ្ញៀវទេសចរណ៏មកពីគ្រប់ទីកន្លែង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា អនាគតរបស់ប្រទេសកម្ពុជានឹង មានការរីកចំរើនរុងរឿង រឹងមាំ និង ទទួលសមិទ្ធផលយ៉ាងអស្ចារ្យនាពេលខាងមុខឆាប់ៗ ។ 


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?