ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ីគ្រោងនឹងចាប់ផ្តើមនៅខែមិថុនា

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Citilink ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Garuda ឥណ្ឌូនេស៊ីនឹងរៀបចំ ជើងហោះហើរត្រង់ថ្មីមួយដែលតភ្ជាប់ទីក្រុងហ្សាការតានិងរាជធានីភ្នំពេញ។

ផ្លូវថ្មីនេះគ្រោងនឹងបើកដំណើរការនៅខែមិថុនាហើយនឹងមានបីដងក្នុងមួយសប្តាហ៍។ ដោយប្រើយន្តហោះ Airbus A320 ដែលមានកៅអី 180 ជើងយន្តហោះនេះនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅ Tangerang, Banten ។

លោក ថោងខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានសម្តែងនូវការកោតសរសើររបស់លោកចំពោះការគាំទ្រ និង ការចូលរួមរបស់ឥណ្ឌូនេស៊ី តាមរយៈការផ្តល់សេវាហោះហើរដោយផ្ទាល់។

គេរំពឹងថា ជើងហោះហើរនេះនឹងជំរុញវិស័យទេសចរណ៍​ ពាណិជ្ជកម្ម និង វិនិយោគទ្វេភាគីសម្រាប់ប្រទេសទាំងពីរ។ ក្នុងឆ្នាំ 2018 ប្រជាពលរដ្ឋកម្ពុជាប្រហែល 2 លាននាក់បានធ្វើដំណើរទៅបរទេស ហើយជាង 8.000 នាក់បានទៅទស្សនាប្រទេសឥណ្ឌូណេស៊ី ខណៈប្រជាជនឥណ្ឌូនេស៊ីជាង 55000 នាក់បានមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀតផ្លូវថ្មីនេះនឹងអាចជួយសម្រួលដល់ប្រជាជន ឥណ្ឌូនេស៊ី ជាង 3500 នាក់ដែលកំពុង​រស់​នៅក្នុងប្រទេសកម្ពុជាផងដែរ។

source: https://www.phnompenhpost.com/business/cambodia-indonesia-direct-flights-scheduled-june

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian


Want to change how you receive these emails?