តើអ្វីដែលជាបញ្ហាបន្ទាប់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា

គ្រប់វិស័យទាំងអស់នៃទីផ្សារអចលនទ្រព្យដូចជាលំនៅដ្ឋាន ហាងទំនិញលក់រាយ និងការិយាល័យ ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង ក្នុងការផ្គត់ផ្គង់នៅឆ្នាំ 2019 ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះដោយសារតែការរីកចម្រើននៃគម្រោងមិនទាន់បញ្ចប់នៅចុងឆ្នាំ 2018។

ជាមួយនឹងនិន្នាការកើនឡើងពីពាក់កណ្តាលដល់កម្រិតខ្ពស់​ គម្រោងខុនដូជាច្រើនកំពុងតែត្រូវបានបញ្ចប់នៅរាជធានីភ្នំពេញ។ យោងតាមលោក James Hodge នាយករងនៃ CBRE បានឱ្យដឹងថាការផ្គត់ផ្គង់អគារខុនដូនឹងកើន 120% នៅឆ្នាំនេះប៉ុន្តែនឹងអាចផ្គត់ផ្គង់តម្រូវ​ការ​គ្រប់គ្រាន់។ ម៉្យាងវិញទៀតគេរំពឹងថានឹងមានអត្រាមធ្យមក្នុងការជួលសំរាប់ការផ្គត់ផ្គង់ចូលក្នុង​ខុនដូ រប៉ុន្ដែតម្រូវការសំរាប់​ Service Apartment ​នៅតែមានភាពល្អប្រសើរ​ ហើយអត្រានេះក៏នៅតែច្រើន។

ការផ្គត់ផ្គង់លើហាងទំនិញលក់រាយនឹងកើនឡើងក្នុងឆ្នាំនេះ។ គម្រោងថ្មីចំនួន 4 ដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារ​បញ្ហា​សំណង់ត្រូវបានគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ 2019 ។ ជាលទ្ធផលការហូរចូលហាងទំនិញលក់រាយថ្មី និង បន្ថែមទៅនឹងផ្សារទំនើប Aeon សែនសុខដែលនឹងបើកដំណើរការនៅឆ្នាំ 2018 នោះអត្រាការប្រើប្រាស់នឹងមានការកើនឡើងនៅក្នុង 2019 ។

ប្រទេសចិននៅតែជាវិនិយោគិនបរទេសដ៏សំខាន់របស់កម្ពុជាដោយក្រុមហ៊ុនរបស់ខ្លួនមានប្រហែល 1 ភាគ 3 នៃការវិនិយោគមូលធន​ក្នុងវិស័យសំណង់ និង អចលនទ្រព្យរបស់កម្ពុជា​បើតាមរបាយការណ៏វេទិកាអាស៊ីបូព៌ាបានរាយការណ៍នៅឆ្នាំ 2018 ។ ការវិនិយោគ​នេះត្រូវបានគេឃើញ​ភាគច្រើន​នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។ កំណើននេះស្ថិតនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងលំនៅឋាន ប៉ុន្តែ Hodge កត់សម្គាល់ថាក្រុងព្រះសីហនុក៏មានមូលដ្ឋានផលិតកម្មល្អផងដែរ ហើយការអភិវឌ្ឍការិយាល័យមួយចំនួនកំពុងកើតឡើង។

គម្រោងចិនដ៏លេចធ្លោមួយគឺការសាងសង់ផ្លូវក្រវ៉ាត់ទី 3 នៅរាជធានីភ្នំពេញដែលភ្ជាប់ផ្លូវជាតិលេខ 1 នឹងផ្លូវជាតិលេខ 4. ការអភិវឌ្ឍន៍នេះ​អាចមើលឃើញការរីកដុះដាលនៃព្រំប្រទល់ខាងក្រៅនៃរាជធានីភ្នំពេញ ដែលនេះផែនការរាជរដ្ឋាភិបាលក៏មើលទៅគាំទ្រដល់ការគំរោងនេះ ផងដែរ។

តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជាកំពុងតែកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែនៅតែមានកម្រិតទាបសម្រាប់តំបន់។ នេះធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលមានទិន្នផលជួលខ្ពស់បំផុតទីបីនៅអាស៊ី។​

source: https://www.cambodiadaily.com/business/whats-next-for-cambodias-property-market-149582/

MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian


Want to change how you receive these emails?