ស្ថានីយ៍ភ្នំពេញនឹងទទួលបានការកែប្រែរូបរាងថ្មី

ស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញត្រូវបានប្រកាសជាផ្លូវការដោយក្រុមវិនិយោគិនអាមេរិកមួយក្រុមដែលមានគម្រោងផ្លាស់ប្តូរស្ថានីយនេះទៅជាស្ថានីយរថភ្លើងពាណិជ្ជកម្ម។

ស្ថានីយរថភ្លើងពាណិជ្ជកម្មរ៉ូយ៉ាល់ នឹងក្លាយជាការអភិវឌ្ឍថ្មីដ៏គួរឱ្យទាក់ទាញនៅក្នុងរាជធានីភ្នំពេញដើម្បីស្វាគមន៍ភ្ញៀវទេសចរ

ដោយប្រើប្រាស់នូវសេវារថភ្លើងមជ្ឈមណ្ឌលកម្សាន្តទំនើបនិងកន្លែងជជែកកំសាន្តផងដែរ។ រថភ្លើងនេះនឹងមានទំហំ 3000 ម៉ែត្រការ៉េសម្រាប់ផ្គត់ផ្គង់ហាងទំនិញលក់រាយនិងកន្លែងពាណិជ្ជកម្ម។

លោក Scott Bolls អ្នកនាំពាក្យនៃគម្រោងដែលទទួលបានការឧបត្ថម្ភថវិការពីសហរដ្ឋអាមេរិក​និងដៃគូមកពីទ្វីបអឺរ៉ុប​បាន​និយាយថា​ស្ថា​នីយ​រថភ្លើងគឺជាអគារបេតិកភ័ណ្ឌល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញ ​ហើយកំពុងតែបើកដំណើរការប្រើប្រាស់។ បន្ទាប់ពីការផ្លាស់ប្តូរវានឹងផ្តល់ឱ្យប្រជាជននូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នាសម្រាប់អាហារពេលល្ងាចជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាតរួមជាមួយហាងកាហ្វេភោជនីយដ្ឋានជាដើម។

យោងតាមអគ្គនាយកនាយកដ្ឋានផ្លូវដែក លោកចនហ្គីរី បាននិយាយាថា ​ស្ថានីយ៍រថភ្លើងត្រូវបានជួសជុលឡើងវិញកាលពីឆ្នាំ 2012 ហើយក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះសេវារថភ្លើងបានបើកដំណើរការឡើងវិញ ទៅកាន់ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាកម្មដឹកជញ្ជូនជាទៀងទាត់ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​ គំរោងការអភិវឌ្ឍថ្មីចំនួន 5 លានដុល្លារនេះនឹងចាប់ផ្តើមក្នុងរយៈពេល 3 ទៅ 4 ខែខាងមុខនេះ។ វាស្របនឹងផែនការរយៈពេលវែងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីស្ដារឡើងវិញនូវផ្លូវដែកនិងសេវាកម្មពាក់ព័ន្ធរបស់ប្រទេសកម្ពុជាដើម្បីធ្វើឱ្យការធ្វើដំណើរតាមផ្លូវដែកជាជម្រើសដែលអាចសម្រេចបានសម្រាប់អ្នកដំណើរ។

source: https://www.khmertimeskh.com/50611372/railway-station-set-for-renovation/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.