ប្រទេសជប៉ុនផ្តល់រថយន្តក្រុង 80 គ្រឿងសំរាប់រាជធានីភ្នំពេញ

អភិបាលក្រុងភ្នំពេញ លោកឃួងស្រេង បានទទួលរថយន្តក្រុងសាធារណៈចំនួន 80 គ្រឿង​ពីរដ្ឋាភិបាលជប៉ុននៅថ្ងៃទី 19 ខែមិថុនាឆ្នាំ 2018 ដែលជាផ្នែកមួយនៃជំនួយឥតសំណង​របស់ជប៉ុនដល់សាលារាជធានីភ្នំពេញ។ ពិធីប្រគល់នេះបានធ្វើឡើងនៅពិធីសម្ពោធន៍​ចំណតឡានក្រុងនៅភូមិព្រែកតារូតសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Horinouchi Hidehisa ។

លោក អ៊ីន សុឃីម នាយកប្រតិបត្តិអាជ្ញាធរដឹកជញ្ជូនតាមរថយន្តក្រុងស្វ័យប្រវត្តិ បាននិយាយថា បច្ចុប្បន្នរាជធានីភ្នំពេញ មានឡានក្រុងសាធារណៈចំនួន 235 ខ្សែនៅលើផ្លូវចំនួន 13 ដែលផ្តល់សេវាជូនប្រជាជនពី 20.000 ទៅ 30.000 នាក់ក្នុងមួយថ្ងៃ។ លោកបានកត់សម្គាល់ថាការដឹកជញ្ជូនសាធារណៈគឺជាជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋក៏ដូចជាដោះស្រាយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលតាមរយៈការផ្តល់សេវាដឹកជញ្ជូនសាធារណៈដែលមានតំលៃសមរម្យសុវត្ថិភាពនិងផាសុខភាព។

លោក Hidehisa ក៏បានអត្ថាធិប្បាយផងដែរថាការដឹកជញ្ជូនសាធារណៈ ផ្តល់អត្ថប្រយោជន៍ ដល់ទីក្រុង និងជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់ឡានក្រុងដើម្បីជួយកាត់បន្ថយការស្ទះចរាចរណ៍។ ថ្លៃសំបុត្ររថយន្តក្រុងត្រូវបានកំណត់ចំនួន 1,500 រៀលក្នុងមនុស្សម្នាក់លើកលែងតែព្រះសង្ឃ ប្រជាជនចាស់ជរា ជនពិការ បុគ្គលិកកម្មករ និងសិស្សានុសិស្សដែលមានកម្ពស់ 1 ម៉ែត្រចុះ នឹងអាចជិះសោដោយឥតគិតថ្លៃ។

source: https://www.khmertimeskh.com/50615849/japan-hands-over-80-buses-to-phnom-penh/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.