ចង្វាក់ចែកចាយនិងផលិតកម្មត្រូវបានផ្លាស់ប្តូរទៅតំបន់អាស៊ាន

ការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មពីប្រទេសចិនទៅកាន់តំបន់អាស៊ានគឺប្រហែលជាផលប្រយោជន៍គួរឱ្យកត់សម្គាល់បំផុតនៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក - ចិនដែលកំពុងកើតឡើងក្នុងតំបន់។ ក្នុងរយៈ​ពេលជាច្រើនទសវត្សកន្លង​មកក្រុមហ៊ុនជាច្រើន​បានសម្រុកទៅ​ប្រទេសចិនដើម្បីទាញ​យកអត្ថ​ប្រយោជន៍​ពីមូលដ្ឋានផលិតកម្មដែលមានតម្លៃពលកម្មទាប និង​ការកើនឡើងនៃ​ប្រជាជនវណ្ណៈ​កណ្តាលដែលមាន​កំនើនក្នុងការចាយវាយ។

ជាមួយនឹងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដែលក្រសួងពាណិជ្ជកម្មចិន ព្រមានថាអាចជា“ សង្គ្រាមពាណិជ្ជកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ច” បានកំពុងតែ​រំខានដល់ចង្វាក់ផ្គត់ផ្គង់អាស៊ានអោយមានការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ។

យោងតាម លោក​​​Arm Tungnirun សាស្រ្តាចារ្យនៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ និងជាអ្នកនិពន្ធសៀវភៅចិន ៥.០ បាននិយាយថា​គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និងផ្លូវថ្នល់​បានផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍នៅលើពិភពលោក។ នេះបង្កើតបរិយាកាសអាជីវកម្មប្រកប​ដោយផ្លែផ្កាសម្រាប់ក្រុមហ៊ុនចិនដែលកំពុងសម្លឹងរកការវិនិយោគនៅបរទេស។

ការមានភាពវិជ្ជមានឆ្ពោះទៅរកពាណិជ្ជកម្ម និងការគាំពារនិយម ហាក់ដូចជាផ្ទុយស្រឡះបើសិនមិន មានការមើលដិតដល់​  ប៉ុន្តែស្វែងយល់ឱ្យបានស៊ីជម្រៅបន្តិច អាជីវកម្មនានាកំពុង ត្រូវបានគេមើលឃើញយ៉ាងច្បាស់ និង កំពុងត្រូវបានទាញយកប្រយោជន៍ពីឱកាស​ចំពេល មានការរំខានពីសង្រ្គាមពាណិជ្ជកម្ម។​ ការផ្លាស់ប្តូរចង្វាក់ផលិតកម្មទៅកាន់តំបន់អាស៊ានអាច នឹង

កើតឡើងយ៉ាងឆាប់រហ័ស យោង​​​តាមការ​​ស្រាវជ្រាវ​របស់ វិទ្យាស្ថានស្រាវជ្រាវអាស៊ានស៊ី អាយប៊ីអាស៊ាន (CARI) ដែលដាក់ចំណងជើងថា “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវថ្នល់របស់អាស៊ីនិងអាស៊ីអាគ្នេយ៍ពីឆ្នាំ ២០១៣” ដែលមាន ទឹកប្រាក់ ចំនួន៧៣៧ ពាន់លានដុល្លារនៃមូលធនដែលទាក់ទងនឹង BRI បានហូរចូលតំបន់អាស៊ាន។

ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំងនេះ ប្រទេសឥណ្ឌូណេស៊ី ទទួលបានលំហូរមូលធន ដែលទាក់ទងនឹង BRI ច្រើនជាងគេគឺ ១៧១ ពាន់លានដុល្លារបន្ទាប់មកគឺវៀតណាម ១៥២ ពាន់លានដុល្លារកម្ពុជា ១០៤ ពាន់លានដុល្លារ ម៉ាឡេស៊ី ៩៨ ពាន់លានដុល្លារ និងសិង្ហបុរី ៧០ ពាន់លានដុល្លារ។ នៅពីក្រោយគឺប្រទេសឡាវដែលមានទឹកប្រាក់ ៤៧ ពាន់លានដុល្លារ ប្រ៊ុយណេ ៣៥ ពាន់លានដុល្លារ មីយ៉ាន់ម៉ា ២៧ ពាន់លានដុល្លារ ថៃ ២៤ ពាន់លានដុល្លារ និងហ្វីលីពីន ៩ ពាន់លានដុល្លារ។ គម្រោងដែលទាក់ទងនឹង BRI សំខាន់ៗក្នុងតំបន់រួមមានផ្លូវរថភ្លើងដំណាក់កាល បាងកក - ណាខុនរ៉ាឆាតស៊ីម៉ាដែលត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០១៧ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២១ ។ គម្រោងនេះមានតម្លៃរហូតដល់ ១៧៩ ពាន់លានបាត។

គម្រោងផ្សេងទៀតរួមមានផ្លូវដែកពីទីក្រុងវៀងចន្ទន៍ - បូតេន ដែលតភ្ជាប់ប្រទេសឡាវជាមួយ​ប្រទេសចិន ក្នុងតម្លៃ ៥,៨ ពាន់លានដុល្លារ  ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុមានចំនួន ១,៩ ពាន់លានដុល្លារ និងឧទ្យានឧស្សាហកម្មម៉ូរ៉ូវ៉ាលីនៅប្រទេសឥណ្ឌូនេស៊ីមានតម្លៃ ១,៦ ពាន់​លានដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ានប៉ាន់ស្មានថា តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សរុប​នៅអាស៊ានចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៣០ នឹងមានចន្លោះពី ២,៨ ពាន់ពាន់លានដុល្លារ (ការប៉ាន់​ស្មានមូលដ្ឋាន) និង ៣,១ ពាន់ពាន់លានដុល្លារ (ការប៉ាន់ស្មានដែលត្រូវនឹងអាកាសធាតុ) ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពី BRI និងការរៀបចំខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ក៏ដូចជាកាត់បន្ថយ​ហានិភ័យ​បំណុលរបស់គម្រោងដែលគាំទ្រដោយចិនទាំងនេះ ក្រុមហ៊ុនអាស៊ាន​បានណែនាំដល់រដ្ឋាភិបាលអាស៊ានឱ្យបង្កើតជំហររួមមួយស្តីពី BRI និងសហការ​ជាតំបន់ដើម្បីវាយតម្លៃហានិភ័យនៃ គម្រោង BRI ខុសៗគ្នាផ្អែកលើករណីនីមួយៗ។

ប្រភព: https://www.phnompenhpost.com/business/global-supply-chains-be-re-routed-asean-region

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.