វិចិត្រករខ្មែរមួយរូបទទួលបានការកោតសរសើរពីទឹកដៃរូបគំនូរហូលីវូដ

ការថតខ្សែភាពយន្តថ្មីរបស់ The Lion King បានបង្ហោះរូបភាពរបស់ Beyonce សម្រាប់ផ្ទាំងផ្សព្វផ្សាយដែលធ្វើដោយវិចិត្រករកម្ពុជា Bennie (Norak Bandidh) បានទទួលការកោតសរសើរខ្ពស់ពីសំណាក់ម្ដាយរបស់កំពូលតារាពិភពលោករួបនេះ។

អ្នកស្រី Tina Knowles-Lawson វ័យ 65 ឆ្នាំជាអ្នកជំនួញនិងអ្នករចនាម៉ូដអាមេរិចនៅលើគណនី Instagram ផ្លូវការរបស់នាង @mstinalawson បានសរសេរថា "ការងាររបស់អ្នកគឺស្អាតណាស់ Bennie" ។ វិចិត្រករវ័យ 25 ឆ្នាំរូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីម្តាយរបស់ Beyonce បន្ទាប់ពីបានឃើញរូបភាព និងវីដេអូនៅលើ Instagram កាលពីដើមខែនេះ។ បន្ទាប់មកអ្នកជំនាញ តុបតែ​ងផ្ទាល់ខ្លួនរបស់ Beyonce ចំនួន 3 រូបបានទាក់ទងជាមួយគាត់ហើយក្នុងចំណោម ពួកគេទាំងនោះ Rokael Lizama បានសន្យាថានឹងបង្ហោះវីដេអូនេះឡើងវិញដើម្បីចែករំលែក និង អាចធ្វើការជាមួយគ្នាសម្រាប់គម្រោងនាពេលអនាគត។

វិចិត្រករដែលរៀនចេះដោយខ្លួនឯងរូបនេះ ពិតជាមានរីករាយណាស់ដែលការងាររបស់គាត់​ត្រូវបានទទួលស្គាល់ដោយអ្នកតុបតែងខ្លួន  ដោយអ្នករចនាម៉ូត និងម្តាយរបស់គាត់។ នៅលើគណនី Instagram របស់គាត់, @ bennie_bd, គាត់មានអ្នក Follow ចំនួន12,000 នាក់។ ការបង្ហោះរបស់គាត់រួមមានរូបថតតារាល្បី ដែលត្រូវបានបង្កើតដោយឌីជីថលឬក្រដាស និងផ្ទាំងក្រណាត់។

Bennie បានកើតនៅក្នុងគ្រួសារដែលសមត្ថិភាពរច្នៃប្រឌិតខ្ពស់ ។​  ម្តាយរបស់គាត់ ឈ្មោះ ងិនម៉ានីយ៉ា គឺជាអ្នកនិពន្ធប្រលោមលោក និងបទចម្រៀងដ៏ល្បីល្បាញ ខណៈប្អូនស្រីរបស់គាត់ គឺជាតារាបង្ហាញម៉ូតហើយ បងប្រុសគឺជាតារាសម្តែង។ គាត់បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា (PUC) ជំនាញផ្នែកអាជីវកម្ម និងតែងតែចំណាយ ពេលវេលាទំនេររបស់គាត់ក្នុងការរៀនសិល្បះប្រពៃណី និង ឌីជីថលតាំងពីកុមារភាព តាមរយៈអនឡាញ។ សំរាប់រូបភាពលម្អិតមួយ គាត់ត្រូវចំពណាយពី​បីទៅបួនថ្ងៃដើម្បីបញ្ចប់ និង រូបភាពសិល្បៈឌីជីថលនឹងចំណាយពេលពី 7 ទៅ 10 ម៉ោង។ 

គាត់មានគំរោងនឹងធ្វើការដាក់បង្ហាញការងាររបស់គាត់នៅក្នុងពេលឆាប់ខាងមុខនេះ ហើយ

ក៏មានគោលបំណងក្នុងការបង្កើតថ្នាក់បង្រៀនផងដែរ។

Bennie បានបង្ហើបឱ្យដឹងថាគាត់មានគម្រោងក្នុងការគូររូបតារាល្បីល្បាញក្នុងស្រុកផងដែរ។

ប្រភព: https://www.phnompenhpost.com/lifestyle-arts-culture/portrait-king-cambodian-artist-draws-praise-beyonces-mother
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.