គំរោងបើកសណ្ឋាគារ Yoo2 ចំនួន20​សាខា នៅតំបន់អាស៊ីអាគ្មេយ៏

សណ្ឋាគារ YOO Hotels & Resorts ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីផែនការ​ដើម្បីបង្កើតសណ្ឋាគារយ៉ាងហោចណាស់ចំនួន 20 សាខា​នៅក្រោមស្លាកសញ្ញា​របស់ខ្លួន​នៅទូទាំង​តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលពី 3 ទៅ 5 ឆ្នាំខាងមុខដោយកំណត់ទីតាំងសំខាន់ៗនៅប្រទេសថៃ វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។ 

សណ្ឋាគារ Yoo បានក្លាយជាសណ្ឋារគារនាំមុខគេ ខាងផ្នែកគរចនាសណ្ឋាគារ យីហោ និងទីផ្សារទូទាំងពិភពលោក។ សណ្ឋាគារនេះមានចំនួន 82 សាខានៅក្នុង 34 ប្រទេសរួមមាន ប្រេស៊ីល ឥណ្ឌា វៀតណាម រុស្ស៊ី អ៊ីតាលី ទួរគី សាំងវ៉ាំងសង់និងហ្គ្រីណាឌី អ៊ីស្រាអែល ប្រទេសថៃ និងកូស្តារីកា។ ដូច្នេះវានឹងក្លាយជាសាខាដំបូងគេនៅប្រទេសកម្ពុជា។ 

លោក Paul Dodd ដែលជាតំណា ក្រុមប្រឹក្សាពាណិជ្ជកម្មអង់គ្លេសនៅ Britcham បានសម្តែងការរីករាយយ៉ាងខ្លាំងក្នុងការដឹងថាសណ្ឋាគារ Yoo មានផែនការចំណាយអាជីវកម្មដោយចូលទីផ្សារកម្ពុជាក្រៅពីប្រទេសជិតខាង។

លើសពីនេះទៀត លោកបានលើកទឹកចិត្តឱ្យគ្រប់អាជីវកម្មទាំងអស់​ពិចារណាប្រទេសកម្ពុជា​ជាប្រទេសវិនិយោគទុនក្នុងតំបន់អាស៊ី។ចក្រភពអង់គ្លេសមានការវិនិយោគច្រើននៅក្នុងប្រទេស​កម្ពុជា ហើយក្រុមហ៊ុន BritCham បានបង្កើតក្រុមសមាជិកជិត 80 នាក់ដែលភាគច្រើនពាក់ព័ន្ធ នឹងវិស័យសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុនធានារ៉ាប់រង ស្ថាបន័អប់រំ គណនេយ្យ ធនាគារ និងអាជីវកម្មផ្សេងៗទៀត។ ទាំងនេះរួមមាន Grant Thornton, Jaguar, Land Rover, KPMG, Deloitte, PwC, Prudential, Hongkong Land, ធនាគារ Standard Chartered និង Jardines ។

ប្រភព: https://www.b2b-cambodia.com/news/uk-hotel-chain-to-invest-in-cambodia/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.