ក្រុមហ៊ុនអាកាសរចរណ៏ GoAirគ្រោងនឹងហោះហើរមកកាន់កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ GoAir របស់ឥណ្ឌាបានប្រកាសបើកជើងហោះហើរត្រង់ ជាលើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលីដោយប្រើយន្តហោះ Airbus A320 នៅចុងឆ្នាំនេះ។ យោងតាមលោកជា អូន លេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថាក្រុមហ៊ុន អាកាសចរណ៍នេះបានស្នើសុំការអនុញ្ញាតក្នុងការហោះហើរ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោកលូ សុភ័ក្ត្រ មានភាពរីករាយចំពោះសេចក្តីប្រកាសនេះ ហើយបាននិយាយថាផ្លូវដែល នឹងមកដល់ ពេលខាងមុខនេះនឹងបង្កើនចំនួនអ្នកទេសចរសម្រាប់ប្រទេស ទាំងពីររួម ទាំងអ្នកទេសចរ និងអ្នកជំនួញ។ បច្ចុប្បន្ននេះក្រុមទេសចរកម្ពុជា ដែលធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌា គឺភាគច្រើនក្នុងគោលបំណងទៅកាន់កន្លែងសាសនា។ ដូច្នេះជាមួយការហោះហើរត្រង់នេះ នឹងអាច បង្កើនតួលេខភ្ញៀវទេសចរណ៏មួយកំរិតទៀត។ 

 

ឥទ្ធិពលនៃសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា និងស្ថាបត្យកម្មឥណ្ឌានៅកម្ពុជា អាចមើលឃើញ នៅក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យនៅអង្គរវត្ត អង្គរធំ បាយ័ន តាព្រហ្ម និងកន្លែងប្រវត្តិសាស្ត្រ និង សាសនាដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថិតិពីក្រសួងទេសចរណ៍បង្ហាញថាកម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌាចំនួន 65.882 នាក់កាលពីឆ្នាំមុនដែលកើនឡើង 10 ភាគរយធៀបនឹងឆ្នាំ 2017 ។

ប្រភព: https://www.khmertimeskh.com/50626280/indias-goair-to-fly-to-phnom-penh/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.