រមណីដ្ឋាន​ឋានសួគ័​​​​​ Six Senses លើកោះក្របី 

នៅចុងភាគខាងត្បូងនៃប្រទេសកម្ពុជា អ្នកនឹងរកឃើញកោះទំហំ 30​ ហិកតាដែលព័ទ្ធជុំវិញ ដោយទឹកថ្លាដូចគ្រីស្តាល់។ Six Senses លើកោះក្របីក្នុងទីរួមខេត្តកំពត បានកំពុងបើកទទួល​ស្វាគមន៏អតិថិជននូវផ្ទះវីឡា ឯកជនចំនួន 40 ដែលចាប់ផ្តើ់មពី កន្លែងស្វាគមន៍ភ្ញៀវ រហូតដល់ ការជិះកាណូតទៅកាន់កោះនេះដែលមានព្រៃត្រូពិចដ៏ក្រាស់និងឆ្នេរសមុទ្រថ្មព័ទ្ធជុំវិញដោយទឹកសមុទ្រ។ 

វាមានទីតាំងស្ថិតនៅ 5 គីឡូម៉ែត្រ ពីឧទ្យានជាតិរាមក្នុងឈូងសមុទ្រថៃនៅភាគខាងត្បូងនៃប្រទេសកម្ពុជា​ ដោយធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិសីហនុក្នុងរយះពេល 10 នាទី និង​​ចំណាយពេល 5 នាទីឆ្លងកាត់ទៅកោះក្របី ដែលជាកោះនៅឆ្ងាយដាច់ស្រយាល តែអាចផ្តល់ជូន ​ភ្ញៀវទេសចរណ៏នូវភាពសប្បាយរីករាយជាមួយផ្តល់ជូនដ៏សម្បូរបែប។

សណ្ឋាគារដ៏ប្រណីតនេះមានវីឡា ចំនួន 40 ដែលនីមួយៗមានអាងហែលទឹកឯកជន កន្លែងសំរាប់ដេលហាលថ្ងៃ sunbathing និងកន្លែងមុជទឹកខាងក្រៅបន្ទប់ដេក។ កោះនេះមានភោជនីដ្ឋានដែលនឹងបម្រើអាហារទាន់ចិត្តពេញមួយថ្ងៃតាមរដូវកាល និងបំរើ់ការ៉េមរហូតដល់ 15 មុខជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃសម្រាប់ភ្ញៀវ។

សណ្ឋាគារនេះ មានជាវីឡានីមួយៗដែលព័ទ្ធជុំវិញដោយព្រៃក្រាស់និងមានទេសភាពមហាសមុទ្រដ៏ភ្លឺថ្លា។ សេវាកម្មស្ប៉ា នៃសណ្ឋាគារ Six Sense ត្រូវបានគេស្គាល់ថាជាចំនុចលេចធ្លោ​ដោយ​ស្ប៉ា មានជំរើសច្រើនប្រភេទក៏ដូចជា ជំរើសស្ប៉ាបែបប្រពៃណីព្យាបាលបុរាណជាច្រើននៅកម្ពុជា។ អ្នកក៏អាចជ្រើសរើសពីការធ្វើដំណើរកំសាន្តថ្មីជាច្រើនថ្ងៃ ក៏ដូចជាការសំរាលលំហែកាយ សុខភាព និងលំហាត់ប្រាណយូហ្គា។

ប្រភព: http://www.traveller.com.au/six-senses-krabey-island-cambodia-forest-bathing-is-the-next-big-thing-in-wellness-travel-h1ewig

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.