No.1

បុរសបីនាក់កំពុងនេសាទនៅក្នុងតំបន់ការាបៀន។ 

បុរសម្នាក់និយាយថា«ផ្ទះខ្ញុំភ្លើងឆេះអស់ហើយ ខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាង ឥឡូវនេះក្រុមហ៊ុនធានារ៉ាប់រង​កំពុងធ្វើសំណងថ្លៃអ្វីគ្រប់យ៉ាងហើយនោះជាមូលហេតុដែលខ្ញុំមកទីនេះ»។ 

បុរសទី 2 និយាយថា "ផ្ទះខ្ញុំមានការផ្ទុះដ៏គួរឱ្យធ្ងន់ធ្ងរ ហើយខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាង​ ហើយឥឡូវនេះ ក្រុមហ៊ុនធានារ៉ាប់រងក៏កំពុងតែធ្វើសំណងទាំងអស់ ហើយនោះជាមូលហេតុដែលខ្ញុំមកទីនេះ" ។ 

បុរសទី 3 និយាយថា "ផ្ទះខ្ញុំមានក៏មានទឹកជំនន់ដ៏គួរឱ្យភ័យខ្លាច ហើយខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាងដែរ។ ឥឡូវនេះក្រុមហ៊ុនធានារ៉ាប់រងកំពុងបង់ថ្លៃអ្វីគ្រប់យ៉ាងហើយនេះជាមូលហេតុដែលខ្ញុំមកទីនេះ" ។ បុរសដទៃទៀតបានងាកមករកគាត់ដោយមានការឆ្ងល់ហើយសួរថា«​តើអ្នកធ្វើដូចម្តេចបានជាផ្ទះអ្នកមានទឹកជំនន់?

No.2

មន្ដ្រីប៉ូលីសម្នាក់បានទាញបុរសម្នាក់ដែលកំពុងបើកឡានរេ អោយអែបខាង។ គាត់ឡើងទៅបង្អួចរបស់បុរសហើយនិយាយថា«លោក ខ្ញុំត្រូវការផ្លុំជាតិអាកុលនៅក្នុងមាត់របស់លោក»។ បុរសនោះនិយាយថា "ខ្ញុំសុំទោស​លោកប៉ូលីស ខ្ញុំមិនអាចធ្វើបានទេ ព្រោះខ្ញុំមានជម្ងឺហឺត ប្រសិនបើខ្ញុំធ្វើបែបនេះខ្ញុំនឹងមានជំងឺហឺតធ្ងន់ធ្ងរ" ។ ប៉ូលីសបន្តទៀត "ចឹង​ លោកត្រូវចុះ ទៅស្ថានីយដើម្បីធ្វើតេសឈាម។ " 

បុរសនោះឆ្លើយថា​ខ្ញុំក៏មិនអាចធ្វើដូច្នេះបានទេ ព្រោះខ្ញុំមានជំងឺអេម៉ូផលហ្វីល​ ​ប្រសិនបើ​ខ្ញុំធ្វើបែបនេះខ្ញុំនឹងហូរឈាមឥតឈប់​ រហូតដល់ស្លាប់។ 

"ចឹង លោកត្រូវធ្វើតេសទឹកនោម។ " ប៉ូលីសបន្ត

"ខ្ញុំសុំទោសលោកប៉ូលីស ដែលខ្ញុំមិនអាចធ្វើបាន ព្រោះខ្ញុំក៏មានជំងឺទឹកនោមផ្អែមដែរ ប្រសិនបើខ្ញុំធ្វើបែបនេះខ្ញុំនឹងទទួលបានជាតិស្ករក្នុងឈាមទាប" ។ បុរសនោះឆ្លើយតប

"បើចឹងមែននោះ ខ្ញុំត្រូវការអ្នកឱ្យចេញនៅទីនេះហើយដើរបន្ទាត់ពណ៌សនេះ" ។ 

"ខ្ញុំមិនអាចធ្វើបែបនោះបានទេ" ។ 

"ហេតុអ្វីបានជាមិនបាន?" 

"ពីព្រោះខ្ញុំកំពុងតែស្រវឹងខ្លាំង​ ដើរមិនរួចទេ" ។


MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian


Want to change how you receive these emails?