ដល់ពេលដែលត្រូវប្រារព្ធពិធីបុណ្យសែនព្រះខែហើយ

ប្រពៃណីពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះផ្តោតលើប្រធានបទនៃការថ្លែងអំណរគុណនិងការជួបជុំគ្នាព្រោះព្រះចន្ទពេញលេញជានិមិត្តរូបនៃសាមគ្គីភាព។ វាត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៥ នៃខែទី ៨ តាមប្រតិទិនច័ន្ទគតិ។ នៅលើប្រតិទិន 

Gregorian ពិធីបុណ្យនេះនឹងត្រូវកើតឡើងនៅជិតរដូវស្លឹកឈើជ្រុះ នៅខែកញ្ញាឬដើមខែតុលា។ ពិធីបុណ្យនេះមានដើមកំណើតនៅក្នុងពិធីប្រមូលផលពីបុរាណនិងការគោរពបូជាដល់ព្រះច័ន្ទ។ នេះគឺជាវិធី ៤ យ៉ាងដែលអ្នកអាចប្រារព្ធពិធីបុណ្យនេះបាន៖

1. កំសាន្តរីករាយជាមួយនឹងព្រះចន្ទពេញវង់

ព្រះច័ន្ទដែលមានពន្លឺភ្លឺច្បាស់គឺជានិមិត្តរូបនៃការជួបជុំក្រុមគ្រួសារ និងរំលឹកដល់ប្រជាជនដែលនៅឆ្ងាយអោយនឹកឃើញស្រុកកំណើត​ និ​ងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ការក្រឡេកមើលព្រះចន្ទ គឺជាប្រពៃណីបុរាណមួយដែលទាក់ទងនឹងរាជវង្សចូវ (ប្រហែល ៥០០ ម។ គ។ ) នៅពេលដែលមនុស្សធ្វើពិធីដើម្បីស្វាគមន៍ដល់ព្រះច័ន្ទពេញវង់។

នៅក្នុងពិភពសម័យទំនើបបន្ទាប់ពីទទួលទានអាហារពេលល្ងាចជួបជុំក្រុមគ្រួសារ មនុស្សមួយចំនួនជ្រើសរើសចេញទៅក្រៅដើម្បីអបអរព្រះច័ន្ទនៅរាត្រីនៃពិធីបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ។ 

 

2. អំពូលភ្លើង និងបង្ហាញអំពូលគោម

 នៅក្នុងទំនៀមទម្លាប់នៃពិធីបុណ្យេនះ អី្វដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការព្យួរអំពូលភ្លើងធ្វើពីបន្ទះឫស្សីដែលមានរាងដូចផ្លែឈើ និងបក្សី។  ក្មេងៗចូលចិត្តធ្វើចង្កៀងគោមបែបប្រពៃណីរបស់ពួកគេ។ នៅពេលភាពងងឹតមកដល់ អ្នកស្រុកដាក់ទៀននៅខាងក្នុងគោមហើយព្យួរវានៅខាងក្រៅផ្ទះ។     ​

គេមានជំនឿថាការព្យួរ​អំពូលភ្លើងកាន់តែខ្ពស់ សំណាងលាភកាន់តែច្រើននឹងមានដលើពួកគេ។ ជារៀងរាល់ឆ្នាំការតាំងពិព័រណ៍អំពូលភ្លើង និងពិព័រណ៍ផ្សេងៗត្រូវបានធ្វើឡើងនៅតាមឧទ្យាន និងកន្លែងសាធារណៈដទៃទៀតក្នុងកំឡុងពេលដែលអំពូលគោមមានពណ៌ លំនាំ និងស្ទីលជាច្រើនប្លែកគ្នា


 

3. បរិភោគនំលោកខែ

ប្រពៃណី និង​ទំលាប់ដ៏ល្បីល្បាញបំផុតគឺការបរិភោគនំលោកខែ  នំលោកខែ ជាប្រភេទនំកុម្មង់តូចមួយមានស្នូលផ្សេងៗគ្នារួមមាន គ្រាប់ធញ្ញជាតិ គ្រាប់សណ្តែកក្រហម គ្រាប់ឈូក ពងទា។ល។ តាមប្រពៃណី នំសែនព្រះខែត្រូវបានធ្វើនៅផ្ទះ។ ឥឡូវនេះមនុស្សគ្រប់គ្នាចូលចិត្តទិញប្រអប់អំណោយនំលោកខែ ដែលគួរឱ្យស្រលាញ់ដើម្បីផ្តល់ជាកាដូ។ នំលោកខែ ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រចិន។ ក្នុងរជ្ជកាលរាជវង្សយាន (១២៧១-១៣៦៨) ប្រទេសចិនត្រូវបានគ្រប់គ្រងដោយការឈ្លានពានរបស់កងទ័ពម៉ុងហ្គោលី។ មានពាក្យចចាមអារ៉ាមថា រាជវង្សយានត្រូវបានផ្តួលរលំ

នៅពេលក្រុមឧទ្ទាមចិនបានលាក់សារនៅក្នុងនំព្រះខែដោយអំពាវនាវឱ្យមានការបះបោរដែលបានចាប់ផ្តើមនៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។

ប្រភព: http://www.chineseamericanfamily.com/mid-autumn-festival/
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.