ប្រទេសសិង្ហបុរីចាប់ផ្តើមបង្កើតទីក្រុងឆ្លាតជាមួយ blockchain នៅកម្ពុជា

ក្រុមហ៊ុនសឹង្ហបូរីមួយកំពុងសំលឹងការផ្លាស់ប្តូរមុខមាត់នៅអាស៊ីអាគ្នេយ៍តាមរយៈការកសាងទីក្រុងឆ្លាតវៃដែលបំពាក់ដោយបច្ចេកវិទ្យាខ្សែ ​ blockchain ដែល ចាប់ផ្តើមជាមួយនឹងគម្រោងអភិវឌ្ឍន៍ប្រើដីទំហំ  ១០០ ហិកតានៅចំបេះដូងនៃរាជធានីភ្នំពេញ។  ​ Limestone Network ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំមុន ដោយសហគ្រិនសិង្ហបុរីឈ្មោះ Eddie Lee អាយុ ៣៩ ឆ្នាំ​ ដែលជាអនុប្រធាននៃ​សមាគមសឹង្ហបូរីផងដែរ។

យោងតាមគេហទំព័រ Tech in Asia ការចាប់ផ្តើមនៃការអនុវត្តន៍នេះនឹងមានការចូលរួមសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានទំហំ ១០០ ហិកតានៅកណ្តាលនៃរាជធានីនៃប្រទេសកម្ពុជា។ គម្រោងនេះនឹងរួមបញ្ចូលទាំងគេហដ្ឋានអគារការិយាល័យ ផ្សារទំនើប ហាងលក់រាយ សាលារៀន និងមជ្ឈមណ្ឌលសន្និបាតមហិមា ដែលទាក់ទាញអាជីវកម្មចំនួន ១ ម៉ឺន និងប្រជាជនជិត ២ សែននាក់។

អ្នកស្នាក់នៅ និងកម្មករទាំងអស់នឹងត្រូវបានផ្តល់​“ លិខិតឆ្លងដែនឌីជីថល” ដែលនឹងអនុញ្ញាតឱ្យពួកគេអាចចូលមើលបានគ្រប់លក្ខណៈទាំងអស់នៃកម្មវិធី Limestone បន្ទាប់ពីបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ ក្នុងចំណោមនោះ អ្នកកាន់លិខិតឆ្លងដែនឌីជីថល នឹងអាចធ្វើការទិញឌីជីថលនិងផ្លាស់ប្តូរពីអាគារមួយទៅអាគារមួយនៅក្នុងទីក្រុងឆ្លាតវៃនេះ។ បន្ទាប់ពីប្រទេសកម្ពុជា Limestone Network គ្រោងនឹងសាងសង់ទីក្រុងឆ្លាតនៅផ្នែកផ្សេងទៀតនៃអាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។

ប្រភព: https://www.khmertimeskh.com/50634713/singaporean-company-plans-to-build-smart-city-in-cambodia/
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.