កម្ពុជានឹងចូលរួមប្រកួតកីឡាអូឡាំពិក ២០២០​នៅទីក្រុងតូក្យូ

កីឡាការនីតៃក្វាន់ដូកម្ពុជា ស៊នសៀវម៉ី បានប្រកាសថានាងបានត្រៀមខ្លួនរួចជាស្រេចក្នុងចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុនខាងមុខនេះ។ នាងគឺជាម្ចាស់មេដាយមាសកីឡាអាស៊ីដំបូងគេនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ដែលប្រារព្ធធ្វើនៅទីក្រុងអ៊ីនឈុនប្រទេសកូរ៉េខាងត្បូង។ ក្រៅពីនេះនាងក៏ធ្លាប់ជាម្ចាស់មេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាច្រើនផងដែរហើយនាងបាទទួលបានជ័យជំនះក្នុងប្រភេទទម្ងន់មធ្យមសម្រាប់ព្រឹត្តិការណ៍អូឡាំពិកអាស៊ីឆ្នាំ ២០១៦ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

នៅក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុង រីអូ​ ប្រទេសប្រេស៊ីលឆ្នាំ ២០១៦ នាងបានត្រៀមខ្លួនថានឹងយកមេដាយមាស​ តែជាអកុសលត្រូវបានបរាជ័យដោយសមភាគីហូឡង់គឺនាង Reshmie Oogink ដោយលទ្ធផល ១-៧ ។

នៅខែធ្នូខាងមុខេនេះ នាងនឹងធ្វើជាអ្នកតំណាងឱ្យប្រទេសកម្ពុជាសម្រាប់ការប្រកួតជម្រុះអូឡាំពិកឆ្នាំ ២០២០ ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមនៅទីក្រុងម៉ានីលឆ្នាំ ២០១៩ ផងដែរ។

ប្រភព: https://www.khmertimeskh.com/50633598/seavmey-targets-tokyo-2020-qualifiers/
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.