ពិធីចុះហត្ថលេខាលើការទិញការិយាល័យគំរោង Flatiron by Meridian 

ក្រុមហ៊ុន Meridian International Holding មានមោទនភាពក្នុងការប្រកាសជពិធីចុះហត្ថលេខាលើកិច្ចសន្យាជាផ្លូវការជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩ នៅឯការិយាល័យតាំងបង្ហាញ គំរោង Flatiron by Meridian។​ក្រោមវត្តមានប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា - លោកជិនអគ្គលេខាធិការ - លោក Zhao ខណៈដែលតំណាងឱ្យក្រុមហ៊ុន Meridian International Holding គឺជានាយកប្រតិបត្តិ - លោក Murray Ko, COO - លោក Gong Jian Ming និងតំណាងក្រុមហ៊ុន។

កិច្ចព្រមព្រៀងនៃការជាវការិយាល័យចំនួនពីរយូនីតនឹងជាគេហដ្ឋានថ្មីសម្រាប់សភាពាណិជ្ជកម្មចិន នៅពេលដែលគំរោងអភិវឌ្ឍនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០២១។ ក្រុមប្រឹក្សាភិបាលនៃ សភាពាណិជ្ជកម្មចិន បានជ្រើសរើសយកគំរោង Flatiron by Meridian ដោយពិចារណាលើការរចនាទូទៅដែលអាចផ្តល់ភាពងាយស្រួលជាងមុន​ និង​ទីតាំងផាសុខភាព។  ទីតាំងនៃគំរោងនេះផងដែរ​គឺជាទីតាំងជិតតំបន់ពាណិជ្ជកម្មនៅតាមទីប្រជុំជននិងនៅជិតអាជីវកម្មបច្ចេកវិទ្យាខ្ពស់និងស្នូលសហគ្រាស។

ការិយាល័យត្រូវការជាចាំបាច់ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនសេវាកម្មយ៉ាងឆាប់រហ័សរបស់សមាជិកសភាទាំងអស់​ ដែលកត្តានេះអនុញ្ញាតឱ្យពួកគាត់មានភាពងាយស្រួលក្នុងការរៀបចំការប្រជុំជាមួយគ្នា។ ពិធីចុះហត្ថលេខានេះ នឹងជួយពង្រឹងចំណងមិត្តភាពរវាងភាគីទាំងសងខាង ការយោគយល់ និង ការគាំទ្រទៅវិញទៅមក។​

Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.