គំនិតក្រៅផ្លូវការបី ដើម្បីកែលំអរទីសាធារណៈរបស់រដ្ឋធានី

ភ្នំពេញជាទីក្រុងដែលមានភាពចម្រុះ និងស្វាហាប់ដែលបានផ្តល់ជំរើសជាច្រើ់នក្នុងការរស់នៅ។ 

ទោះយ៉ាងណាក៏ដោយវាច្បាស់ណាស់ថាទីក្រុងនេះមានការខ្វះសួនច្បារ និងកន្លែងសាធារណៈ។ កន្លែងសាធារណះនៅមានកំរិត សម្រាប់មនុស្សទូទៅសំរាប់ធ្វើការជួបជុំ និងលំហែកាយ ដូចជាតាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុរាម្រឹត និងមហាវិថីសហព័ន្ធរុស្ស៊ីជាដើម។កន្លែងទាំងនេះច្រើនកុះករនៅពេលល្ងាចដោយសារក្មេងៗចាត់ទុកវាជាទីលានលេងស្គី រាំរបាំតាមខ្សែ ឬ ទីលានវាយសី។

ហេតុដូច្នេះ កន្លែងលេង និងសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតសង្គមរបស់សហគមន៍មូលដ្ឋានដែលអាចលើកកម្ពស់ទាំងសុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយ។ អ្នកអភិវឌ្ឍន៍ជាច្រើនបានចាប់ផ្តើមដាក់បញ្ចូលសហគមន៍ក្នុងការអភិវឌ្ឍរបស់ពួកគេដើម្បីរៀបចំទីក្រុងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ក្រុមហ៊ុនស្ថាបត្យកម្ម និងឌីហ្សាញ COLE ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ មានបំណងចង់ជំរុញការអភិវឌ្ឍទីធ្លាសាធារណៈក្នុងរាជធានីដោយចាប់យកគំនិតប្លែកៗចំនួន ៣ រួមនមាន៖

បង្កើនទីលានទូទៅ

បើសិនយើងធ្វើការរុះរើរអគារ រឺ​សំណង់ជុំវិញដែលមិនចាំបាច់ហើយជំនួសពួកគេដោយដើមឈើ នោះវា អាចផ្តល់ឱ្យមនុស្សនូវកន្លែងល្អ ៗ ដើម្បីអង្គុយនិងរីករាយនឹងជីវិតនៅតាមផ្លូវដែលមានសភាពអ៊ូអរ។
សូមពិនិត្យមើលផែនទីខាងលើដែលបានដាក់គ្រោងវត្តធំ ៗ មួយចំនួននៅក្នុងទីក្រុង។ ការរុះរើរកន្លែង​រឺសំណង់ដែលមិនសំខាន់ នឹងធ្វើអោយគ្រប់សង្កាត់ទាំងអស់នឹងមានកន្លែងសាធារណៈផ្ទាល់ខ្លួន។

បង្កើតផ្លូវថ្មើរជើង

ផ្លូវ ២៤០ នឹងក្លាយជាតំបន់អាទិភាពសម្រាប់អ្នកថ្មើរជើង ដោយវិថីនេះនឹងអាចបង្កើតរង្វង់បៃតងសំរាប់ការដើររវាងព្រះបរមរាជវាំង និងវិមានឯករាជ្យ ហើយអ្នកទេសចរណ៏ និងអ្នកក្នុងតំបន់អាចឆ្លៀតឱកាសធ្វើការដើរលំហែរបានយ៉ាងងាយស្រួល។

បង្កើតសហគមន៏ឯកភាពស្ថានទូត

ការបង្កើតសង្កាត់ថ្មីរបស់ស្ថានទូតនឹងជួយរំដោះដីសំខាន់ដែលមានទេសភាពស្រាប់។ នេះអាចបន្ថែមឧទ្យានដែលមានទីតាំងនៅចំកណ្តាលក្រុងសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញទាំងអស់រីករាយ។

គុណប្រយោជន៍មួយទៀតនៃការបង្កើតនេះគឺការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញនៃតំបន់ដាច់ស្រយាលមួយនៃទីក្រុង។ វានឹងទាក់ទាញមនុស្សកាន់តែច្រើននិងជួយឱ្យអាជីវកម្មរីកចម្រើន។

source: https://www.khmertimeskh.com/50635421/three-offbeat-ideas-for-improving-capitals-public-spaces/
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.