វិចិត្រករឆ្នើមបំផុត - នូសារី

លោក​ នូ សារី កើតនៅឆ្នាំ ១៩៧២ នៅខេត្តកណ្តាល ដែលជាខេត្តនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ គាត់ជាសិល្បករខ្មែរដែលមានទេពកោសល្យជាច្រើនដូចជា ផ្នែកគំនូរ ការថតរូប និងរូបចម្លាក់ដើម្បីអបអរវប្បធម៌ខ្មែរ។ របបខ្មែរក្រហម បានបំផ្លិចបំផ្លាញ និង​គ្មានបន្សល់ទុកនូវសូម្បីតែ​ គ្រួសាររបស់គាត់ ហើយជាលទ្ធផលគាត់បានចំណាយពេលនៅកុមារភាពរបស់គាត់នៅមណ្ឌលកុមារកំព្រា។ ភាពជោគជ័យរបស់គាត់នៅក្នុងឧស្សាហកម្មសិល្បៈគឺជានិមិត្តរូបនៃភាពអត់ធ្មត់របស់គាត់។នៅឆ្នាំ ១៩៩៩ សារីបានទទួលសញ្ញាប័ត្រផ្នែកសិល្បៈហើយបានចាប់ផ្តើមធ្វើការនៅក្នុងវិចិត្រសាលនៅ

ស្ថានទូតបារាំងនៅភ្នំពេញដែលផ្តល់ឱកាសអោយលោកបាន​ ចូលរួមសិក្ខាសាលា និងរៀនសូត្រពី សិល្បករផ្សេងៗ ។ នៅឆ្នាំ ២០០០ គាត់ត្រូវបានឧបត្ថម្ភដោយស្ថានទូតបារាំងដើម្បីចូលរួមសិក្ខាសាលា​រយៈពេល ៣ ខែនៅទីក្រុងប៉ារីសជាមួយ Philippe Richard ហើយក្រោយមកត្រូវបានគេផ្តល់ អាហារូបករណ៍ដើម្បីបន្តការសិក្សាសិល្បៈរបស់គាត់នៅវិទ្យាល័យសិល្បៈនិងរចនាជាន់ខ្ពស់នៅប្រទេសបារាំង។ នៅពេលកញ្ចប់ឧបត្ថមបានបញ្ចប់ក្នុងឆ្នាំ ២០០៣ គាត់បានបំពេញការងារជាចុងភៅនៅក្នុងភោជនីយដ្ឋានជប៉ុនដើម្បីផ្គត់ផ្គង់ដលើការសិក្សារបស់គាត់រហូតដល់ទទួលបានសញ្ញាប័ត្រវិចិត្រសិល្បៈនៅឆ្នាំ ២០០៦ ។


គាត់បានត្រឡប់មកភ្នំពេញវិញនៅឆ្នាំ ២០១៣ ។ រូបភាពរស់រវើករបស់គំនូរគាត់ ការបង្ហាញបែបអរូបីយ និងសិល្បៈសហសម័យដែលវិលជុំវិញសោកនាដកម្មកន្លងមក រួមជាមួយនឹងការអបអរក្តីសង្ឃឹម និងចំណង់ចំណូលចិត្តចំពោះធម្មជាតិ។ ដូច្នេះ លោក នូ សារី ត្រូវបានផ្តល់ងារជា“ សិល្បករឆ្នើម” ដំបូងបង្អស់នៅកម្ពុជា។ ស្នាដៃសិល្បៈដ៏ល្អរបស់គាត់គឺ“ “Harvest Alone”, “Threshing Time” និង “In the Morning”ដែលបានចាប់យកខ្លឹមសារនៃគុណសម្បតិ្តធម្មជាតិ និងការពិពណ៌នាអំពីដំណើរជីវិតពិត របស់ប្រទេសកម្ពុជាក្នុងរដូវច្រូតកាត់។ ស្នាដៃទាំងអស់របស់គាត់ទទួលបានការទទួលស្គាល់និងកោតសរសើរទូទាំងពិភពលោក។

source: https://www.khmertimeskh.com/50644862/impressionist-at-hisfinest-nou-sary/
Facebook
Twitter
Instagram
Website

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.