បទសម្ភាសន៍យោបល់ជាមួយអ្នកនាង លី យ៉េងភីង, នាយកគ្រប់ទូទៅប្រចាំតំបន់នៃសណ្ឋាគារ THE ASCOTT LIMITED
 
អាជីវកម្មសណ្ឋាគារ The Ascott Limited (Ascott) ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុន  CapitaLand’s កំពុងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកប្រតិបត្តិករសេវាកម្មលំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក ដោយមានការបង្កើនការបើកសម្ភោទនូវចំនួនសណ្ឋាគារថ្មីៗជាច្រើននាពេលថ្មីៗនេះ។ ក្រុមហ៊ុនយើងមានកិត្តិយសណាស់ ដែលមាននាយកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Ascott លីមីតធីតគឺ អ្នកនាង​ Lew Yen Ping ដែលទទួលបន្ទុកនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាចូលរួមធ្វើបទសម្ភាសន៍ជាមួយយើង។


អរុណសួស្តី អ្នកនាងឡឺ ។ យើងខ្ញុំរីករាយណាស់ដែលបានចូលរួមវគ្គសម្ភាសនៅក្នុងថ្ងៃនេះ។

អ្នកនាង Lew៖ ចាស អរុណសួស្តី។ ខ្ញុំមានសេចក្តីរីករាយដោយបានមកប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃនេះដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុន Meridian International Holding (Cambodia) limited និង The Ascott Limited។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោក Ko និងសមាជិកក្រុមប្រឹក្សាភិបាលដែលបានផ្តល់កិច្ចសន្យាគ្រប់គ្រងក្រុមហ៊ុន Ascott សម្រាប់លំនៅដ្ឋានសេវាកម្មរបស់ខ្លួនលើការអភិវឌ្ឍចុងក្រោយ - Flatiron by Meridian ។ សូមអរគុណ។


សម្រាប់មិត្តអ្នកអានរបស់យើងដែលមិនទាន់បានដឹងអំពី Ascott តើអ្នកចង់ចែករំលែកដល់ពួកគាត់ទាំងអស់គ្នាទេ?

អ្នកនាង Lew: Ascott បានចាប់ផ្តើមគំនិតនៃការផ្តល់សេវាកម្មលំនៅដ្ឋានកាលពី ៣៥ ឆ្នាំមុនជាមួយនឹង
ការដាក់ឱ្យប្រើប្រាស់នូវលំនៅដ្ឋានសេវាកម្មលំដាប់អន្តរជាតិដំបូងនៅអាស៊ីប៉ាស៊ីហ្វិកគឹប្រទេសសិង្ហបុរី។ ចាប់តាំងពីពេលនោះមកយើងបានរីកចម្រើនក្លាយជាម្ចាស់ក្រុមហ៊ុនផ្ទះលំនៅដ្ឋាន អន្តរជាតិឈាន
មុខគេមួយ។ សព្វថ្ងៃនេះយើងមានលំនៅដ្ឋានអាផាតមិនចំនួនជាង ១១២,០០០ យូនីតនៅក្នុងទីក្រុង
ចំនួន ១៨០ នៅទូទាំង ៣០ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប​ មជ្ឈិមបូព៌ា អាហ្វ្រិកនិងសហរដ្ឋអាមេរិក។



តើអ្នកនាងយល់យ៉ាងណាអំពីទីផ្សាររបស់ The Ascott នៅក្នុងប្រទេសកម្ពុជា?

លោកស្រី Lew:
The Ascott ក៏ជាយីហោ ចាប់ផ្តើមដំបូងដែលចូលមកប្រទេសកម្ពុជាហើយបច្ចុប្បន្ន
យើងគឺជាប្រតិបត្តិករលំនៅដ្ឋានដែលមានសេវាកម្មអន្ដរជាតិធំជាងគេក្នុងប្រទេស។ ជាមួយនឹងទីតាំង
សរុបចំនួនបីនៅក្នុងទីក្រុងភ្នំពេញ វានឹងបន្តពង្រឹងជំហរដឹកនាំរបស់យើង
នៅកម្ពុជា ដែលបង្កើនដល់ប្រហែល ៥៧៣ សំរាប់បំរើតំរូវការក្នុងក្រុង។


អ្នកនាង Lew តើអ្វីជាក្តីរំពឹងរបស់អ្នកនាងក្នុងពេលនេះ?

អ្នកនាង Lew:  យើងនឹងមានគំរោងថ្មីមួយឈ្មោះ Citadines Flatiron Phnom Penh ដែល​គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២១ នៅក្នុងរាជធានីភ្នំពេញ។ យើងរំពឹងថានឹងមានតម្រូវការយ៉ាងខ្លាំង
សម្រាប់លំនៅដ្ឋាននេះ​ ។  យើងបានទទួលស្គាល់សក្តានុពលនៃទីតាំងរបស់គម្រោងនេះ ដែលជាសង្កាត់ថ្មីមួយដែលមានគម្រោងទីក្រុងថ្មីនៅចំកណ្តាលទីក្រុង និង តំបន់ពាណិជ្ជកម្ម។ ហើយវវាស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលមានមូលដ្ឋានផលិតកម្មរបស់សាជីវកម្មអន្តរជាតិជាច្រើនផងដែរ។ Citadines Flatiron Phnom Penh មានទីតាំងសនៅជិតការិយាល័យនាយករដ្ឋមន្រ្តីស្ថានីយ៍រថភ្លើងកម្ពុជា និងផ្សារទំនើប។


តើអ្នកបែងចែកភាពខុសគ្នាយ៉ាងដូចម្តេចចំពោះគំរោងនីមួយៗ?

អ្នកនាង Lew:  ក្រៅពីបដិសណ្ឋារកិច្ចដ៏ប្រណិតរប ស់ The Ascott  និងផ្នត់គំនិត Home-away-from-home សណ្ឋាគារ Citadines Flatiron Phnom Penh នឹងមានយូនីតជាច្រើនចាប់ពីបន្ទប់សណ្ឋាគារ ស្ទូឌីយោយូនិត បន្ទប់គេង ១ ទៅ ៣ បន្ទប់សម្រាប់ទទួលភ្ញៀវទេសចរណ៏ជាតិ និង អន្តរជារតិទាំងអស់។ ជាមួយនឹងរបៀបរស់នៅខុសគ្នា។ លើសពីនេះទៀត វានឹងផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន និងបទពិសោធន៍នៃប្រណិតភាពនៃការរស់នៅ។ អ្នកស្នាក់នៅនឹងរីករាយជាមួយកន្លែងដ៏ធំទូលាយដូចជាកន្លែងហាត់ប្រាណ អាហារពេលព្រឹក កន្លែងស្នាក់នៅ និងបន្ទប់ប្រជុំផងដែរ។ លើសពីនេះទៀតពួកគេនឹងទទួលបានភាពងាយស្រួលនៃកន្លែងបរិភោគអាហារលក់រាយ និងកន្លែងលេងកំសាន្ត។

នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ភាពជាដៃគូរវាងក្រុមហ៊ុន The Ascott និងក្រុមហ៊ុន Meridian International Holding  ។ យើងទន្ទឹងរងចាំការបើក Citadines Flatiron Phnom Penh និងស្វាគមន៍អ្នកធ្វើដំណើរទូទាំងសកលលោកឱ្យមកទទួលនូបបទពិសោធន៍បដិសណ្ឋារកិច្ច The Ascott ដែលបានឈ្នះពានរង្វាន់រៀងរាល់ឆ្នាំ ។
ជាចុងក្រោយ យើងសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះក្រុមហ៊ុន Meridian International Holding សម្រាប់ការទុកចិត្ត និងជ្រើ់សរើសយកនូវកិច្ចសន្យាគ្រប់គ្រង The Ascott និងផ្តល់ឱកាសដើម្បីក្លាយ
ជាផ្នែកមួយនៃគំរោង Flatiron by Meridian ។ សូមអរគុណ។

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.