តំរូវការខុនដូរចំនួន ៣០០.០០០ នៅឆ្នាំ ២០៣០
ជាមួយនឹងការផ្លាស់ប្តូរនៃរបៀបរស់នៅរបស់អ្នករស់នៅទីក្រុង  ជាពិសេសយុវជនជំនាន់ក្រោយក៏ដូចជាការកើនឡើងនៃតម្លៃផ្ទះនៅកម្ពុជា តម្រូវការខុនដូនឹងកើនឡើងក្នុងរយៈពេល ៥-១០ ឆ្នាំបន្តទៀត។ ផ្អែកលើរបាយការណ៍របស់ VTrust Appraisal ប៉ាន់ស្មានថាយ៉ាងហោចណាស់ខុនដូចំនួន ៣០០.០០០ យូនីតនឹងត្រូវបានផ្គត់ផ្គង់នៅភ្នំពេញនៅឆ្នាំ ២០៣០ ដោយសារការផ្លាស់ប្តូរស្ថានភាពទីផ្សារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ខណៈដែលអ្នករស់នៅក្នុងទីក្រុងនឹងជួបការលំបាកក្នុងការមានផ្ទះនៅលើដី។ ទីក្រុងនឹងលែងមានដីសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីសាងសង់ផ្ទះដែលមានតំលៃសមរម្យទៀតហើយ។


បច្ចុប្បន្នខុនដូជាង ២ ម៉ឺនយូនីតមានលក់នៅលើទីផ្សាររួមទាំងខុនដូដែលកំពុងសាងសង់នៅឡើយ។ លើសពីនេះអនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា (ស៊ីស៊ីអេ - ឧកញ៉ាហាន់ឃាង បានការកត់សម្គាល់ថា នេះបណ្តាលមកពីកត្តាមួយចំនួន ដូចជាការកកស្ទះចរាចរណ៍ការចំណាយពេលវេលាធ្វើដំណើរយូរ និងថ្លៃដើមនៃខុនដូដែលស្រដៀងនឹងផ្ទះជាប់ដី ក្រៅពីនេះជនបរទេសដែលធ្វើការនៅភ្នំពេញក៏នឹងស្នាក់នៅក្នុងខុនដូដែរ ព្រោះការធ្វើដំណើរពីក្រៅទីក្រុងមិនមានភាងាយស្រួលនោះទេ ដូច្នេះហើយ លោកជឿជាក់ថាតម្រូវការខុនដូនឹងកើនឡើងដោយសារតែតម្លៃរបស់ពួកគេមានតម្លៃសមរម្យ។


លោក ច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថាទោះបីជាអ្នកទិញខុនដូភាគច្រើនជាជនបរទេសក៏ដោយ នៅពេលដែលប្រជាជនក្នុងតំបន់មានការ
កើនឡើងប្រាក់ចំណូល តម្រូវការខុនដូរបស់ប្រជាជនកម្ពុជានឹងកើនឡើងដូចគ្នា ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដែលចូលចិត្តរបស់ពួកគេគឺ ភាពឯកជន និងភាពងាយស្រួលនៃការរស់នៅដែលទាក់ទងនឹងលក្ខខណ្ឌការងាររបស់ពួកគេនៅក្នុងទីក្រុងផងដែរ។
 source: https://construction-property.com/300000-condo-units-demanded-by-2030/ 

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.