ពានរង្វាន់ស្ត្រីនាពេលអនាគតប្រចាំអាស៊ីអាគ្នេយ៍

ពានរង្វាន់ស្ត្រីនាពេលអនាគតប្រចាំតំបន់អាស៊ីអាគ្នេយ៍មានគោលដៅ អបអរសាទរ និងពង្រឹង ទេពកោសល្យស្ត្រីនៅក្នុងតំបន់។ វេទិកានេះមានវត្តមានស្រ្តីដែលមានទេពកោសល្យចំនួន ៤៩ នាក់ពី ប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍ដែលកំពុងជួយជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងជំនះឧបសគ្គ នានានៅក្នុងវិស័យផ្សេងៗគ្នា។ 

ចាប់ផ្តើមចេញពីមុខងារជាមេដឹកនាំនៅក្នុងកងទ័ពឥណ្ឌូនេស៊ី ប្តូរមកជា​ការស្វះស្វែងរកប្រកបដោយចក្ខុវិស័យ ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងស្ថានភាពជនភៀសខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី បេក្ខនារីដែលបានជាប់បញ្ជីសម្រាំងនេះបានផ្តោតសំខាន់លើនារីដែលមាន​សមត្ថភាពអស្ចារ្យក្នុងការ​បង្កើតនូវការផ្លាស់ប្តូរជាជាក់លាក់នៅអាស៊ីអាគ្នេយ៍។

លោក Sok Muygech ស្ថាបនិកនិងជាស្ថាបត្យករ BMK Architects និង​កញ្ញា At Sotheavy នាយកគ្រប់គ្រងកម្មវិធីច្នៃប្រឌិតជាន់ខ្ពស់របស់ DAI Global និងស្ថាបនិក Next Women Generation គឺជាបេក្ខជនស្ថិតក្នុងចំណោមអ្នកជាប់ឈ្មោះក្នុងបញ្ជីសម្រាំងទាំង ៤៩ រូបដែលតំណាងឱ្យប្រទេសកម្ពុជា។

ក្នុងឆ្នាំ២០១៨នេះ កញ្ញា Laura Mam ដែលជាអ្នកចំរៀង​ ជាអ្នកនិពន្ធ​ និងជាស្ថាបនិកផលិតកម្មបរមី គឺជាបេក្ខនារីដែលតំណាងអោយប្រទេសកម្ពុជាដែលបានទទួលជ័យជំនះ​ក្នុងផ្នែកសិល្បៈ និងវប្បធម៌។ កាលពីឆ្នាំមុនសហស្ថាបនិក Dorsu និងនាយកគ្រប់គ្រងលោក Mov Kunthearគឺជាបេក្ខជនទទួលបានជ័យជំនះផ្នែកសហគ្រិនសង្គមផងដែរ។

កម្មវិធីស្ត្រីនៃអនាគតដែលបានបង្កើតឡើងដោយ Pinky Lilani CBE DL នៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៦​ បានសម្ពោធដំបូងនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៨ ដើម្បីបង្ហាញពីសមត្ថភាពមេដឹកនាំស្ត្រីដែលកំពុងលេចធ្លោ។ បេក្ខនារីដែលទទួលបានជ័យជំនះក្នុងចំណោមបេក្ខនារីចុងក្រោយទាំង ៤៩ នាក់ក្នុង វិស័យទាំង១០ រៀងៗខ្លួននឹងត្រូវប្រកាសនៅក្នុងពិធីអាហារពេលល្ងាចនិងទទួលរង្វាន់ហ្គាឡានៅប្រទេសសិង្ហបុរីនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ។

 source:  https://www.phnompenhpost.com/national/cambodian-women-emerge-finalists-se-asia-leader-awards

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.