មគ្គុទេ្ទសក៍ជិះកង់នៅភ្នំពេញ

តើអ្នកជាអ្នកចូលចិត្តជិះកង់ដែលអោយតម្លៃទៅលើសុខភាពនិងការស្រាវជ្រាវស្វែងរកកន្លែងថ្មីៗមែនទេ? នៅក្នុងយុគសម័យទំនើបនេះ ដោយសារភាពស្ត្រេសនឹងការងារ និងអាហារដែលមានកាឡូរីខ្ពស់ ជាហេតុនាំឲ្យយើងមានភាពចាំបាច់ក្នុងការបន្ធូរភាពតានតឹង។ ការជិះកង់គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជៀសឆ្ងាយពីភាពអ៊ូអរ និងភាពមរមារញឹកនៃទីក្រុង ។ 

ខាងក្រោមនេះជាការណែនាំសម្រាប់ដំណើរកម្សាន្តជិះកង់ដ៏ល្អមួយនៅជុំវិញរាជធានីភ្នំពេញ។

 

ការជ្រើសរើសកង់

ជំហ៊ានដំបូងគឺការជ្រើសរើសកង់សម្រាប់ប្រភេទនៃការធ្វើដំណើរផ្សេងៗគ្នា។ កង់ប្រភេទRoad Bike គឺល្អសម្រាប់ការធ្វើលំហាត់ប្រាណ​ និងងាយស្រួលសំរាប់លក្ខខណ្ឌផ្លូវមានគ្រួស ខណៈដែលកង់ប្រភេទ Cruiser Bike គឺសមរម្យសម្រាប់ការជិះរយៈពេលខ្លីនិងជិះកំសាន្តធម្មតា។ ក្នុងពេលបច្ចុប្បន្ននេះអ្នកដំណើរផ្សងព្រេង ដែលមិនមានភាពទើសទាស់នឹងការជិះកង់ឡើងភ្នំ ឬជិះលើផ្លូវរដិបរដុប គួរជ្រើសរើសកង់ប្រភេទ Mountain Bike។​ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើថវិការបស់អ្នកផងដែរ។


នៅភ្នំពេញមានហាងលក់កង់ថ្មីជាច្រើនកន្លែង ក្នុងនោះរួមទាំងផ្សារទំនើបអ៊ីអន ដែលមានតំលៃចាប់ពីពីរបីរយទៅរាប់ពាន់ដុល្លារ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើថវិការរបស់អ្នកមានកំណត់អ្នកក៏អាចជាវកង់ជជុះដែលមានតម្លៃថោក នៅតាមផ្លូវ១០៧(ជិតផ្សារអូរឬស្សី) ។ ពួកគេលក់កង់ដែលនាំចូលពីប្រទេសជប៉ុនចាប់ពីប្រមាណ ៤០ ដុល្លារអាមេរិកនិងផ្តល់គ្រឿងបន្សំឥតគិតថ្លៃដូចជាកន្ត្រកនិងសោរជាដើម។ សូមអ្នកកុំភ្លេចធ្វើតេស្ត៍កង់មុននឹងទិញ ដូចជាពិនិត្យមើលហ្វ្រាំង និងឈ្នាន់ជាដើម។ ប្រសិនបើអ្នកមិនចូលចិត្តគ្រឿងបន្លាស់ណាមួយ អ្នកអាចប្រាប់អ្នកលក់ធ្វើការប្តូរជូនអ្នក។  វិធីម្យ៉ាងទៀតគឺអ្នកអាចពិចារណាធ្វើការជួលកង់ពីក្រុងហ៊ុន Phnom Penh Cycling & Tour ដែលមានអាសយដ្ឋាននៅផ្លូវ១៧៤ ឬផ្លូវ៣៦០។


ការរៀបចំ 

ការដឹកឥវ៉ានច្រើនពេកអាចបង្ករឱ្យភាពមិនស្រួល។ ដូច្នេះវត្ថុដែលគួរតែយកតាមគឺៈ កាបូបស្ពាយតូចមួយជាមួយសម្លៀកបំពាក់មួយកំប្លេ កន្សែងដៃ ដបទឹក និងអាវភ្លៀង ហើយប្រហែលជាសៀវភៅដែលអ្នកចូលចិត្ត ឬសៀវភៅអេឡិចត្រូនិច។ ចុងក្រោយអ្វីដែលសំខាន់គឺយកលុយខ្លះមកជាមួយដើម្បីប្រើប្រាស់ក្នុងករណីបន្ទាន់។ 

ប្រសិនបើអ្នកជាអ្នករើសចំណី ឬក្រពះងាយនឹងមានបញ្ហា គួរខ្ចប់អាហារខ្លះហើយទុកវាក្នុងកាបូបរបស់អ្នក។ ត្រូវការពារខ្លួនអ្នកជានិច្ចដោយប្រើឧបករណ៍ការពារក្នុងពេលជិះកង់ឬយ៉ាងហោចណាស់ជាមួយមួកសុវត្ថិភាពដើម្បីការពារក្បាលរបស់អ្នក។ កុំភ្លេចផែនទីក្នុងករណីដែលទូរស័ព្ទរបស់អ្នកមិនមាន“សេវា”។ ប្រសិនបើអ្នកត្រូវការគ្រឿងបន្លាស់នៅពេលជិះកង់នៅក្នុងប្រទេសកម្ពុជាអ្នកគួរតែជិះនៅជាប់នឹងទីក្រុងធំ ដែលមានភាពងាយស្រួល។

 

ទិសដៅត្រូវទៅ

កន្លែងជាច្រើននៅជិតទីក្រុងភ្នំពេញមានទេសភាពស្អាតហើយផ្លូវក៏មានលក្ខណៈ ងាយស្រួលផងដែរ។ ខាងក្រោមនេះជាកន្លែងដែលយើងសូមធ្វើការណែនាំ៖

​​​អរិយក្សត្រ ជាឃុំតូចមួយក្នុងខេត្តកណ្តាលដែលជាទីពេញនិយមបំផុតក្នុងចំណោមអ្នកដែលចូលចិត្តជិះកង់។ ផ្លូវថ្នល់ក្នុងឃុំមានសភាពស្ងប់ស្ងាត់សូម្បីតែក្នុងម៉ោងមមារញឹកក៏ដោយ ដែលវាជាការអនុញ្ញាតឱ្យអ្នកជិះកង់មានអារម្មណ៍ធូរស្រាល និង​រីករាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធពីជនបទបៃតង។​

មានចំងាយប្រហែល២០គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ និងនៅលើកំណាត់ផ្លូវជាតិលេខ២ ជាប់នឹងទន្លេបាសាក់ដែលអនុញ្ញាតអោយអ្នកអាចជិះសាឡាងទៅកោះជាច្រើននៅលើដងទន្លេរួមមាន កោះអន្លង់ចិន កោះខ្សាច់ទន្លេ និងកោះគគីរ ដែលសុទ្ធតែជាកន្លែងល្អសម្រាប់សម្រាកនិងធ្វើការស្វែងរក ។

ភ្នំបាសិត ជាកន្លែងសំរាកនៅលើភ្នំដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រខាងជើងឆៀងខាងលិចនៃរាជធានីភ្នំពេញ ហើយក៏ជាកន្លែងដែលគេស្គាល់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់ការជិះកង់លើភ្នំ។ វាក៏ជាកន្លែងល្បីល្បាញទៅលើ ទេសភាពដ៏អស្ចារ្យជាមួយនឹងតំបន់ប្រវត្តិសាស្ត្រផងដែរ។

កោះសូត្រដែលត្រូវបានគេស្គាល់ផងដែរថាកោះដាច់ គឺជាឋានសួគ៌របស់អ្នកជិះកង់ ដែលមានចម្ងាយជិតបង្កើយនឹងទីក្រុងភ្នំពេញ។ យើងអាចរីករាយជាមួយការហែលទឹក ការដើរលេង និងការទស្សនានៅទីនោះ នេះបើយើងមិនរំលឹកទាំងដំណើរកម្សាន្តដ៏អស្ចារ្យឆ្លងកាត់ទន្លេផងនោះ ។

 

ការប្រុងប្រយ័ត្ន:

សូមធ្វើការជិះតែនៅខាងស្តាំផ្លូវតែប៉ុណ្ណោះ។ រក្សាខ្លួនអ្នកឱ្យមានជាតិទឹក។​កុំទៅតំបន់ដាច់ស្រយាលតែម្នាក់ឯង។ កុំយកទូរស័ព្ទឬលុយរបស់អ្នកចេញមកនៅតាមផ្លូវហើយត្រូវនៅក្បែរកង់ជានិច្ច។ សូមដាក់ជាប់ជាមួយនូវសៀវភៅឃ្លាជាភាសាខ្មែរ (បើអ្នកមិនចេះនិយាយ) ក្នុងករណីដែលអ្នកត្រូវការជំនួយ។ សូមប្រយ័ត្នចំពោះអ្វីដែលអ្នកបរិភោគ កុំទទួលយកការផ្តល់ជូនភេសជ្ជៈពីនរណាម្នាក់ដែលអ្នកមិនស្គាល់។

 source: https://www.khmertimeskh.com/50658387/a-cycling-guide-in-phnom-penh/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.