អ្នកជំនាញពិភាក្សា អំពីផែនការនគរូបនីយកម្ម

អ្នកជំនាញក្នុងស្រុក និងបរទេស រួមទាំងមន្រ្តីរដ្ឋាភិបាលបានជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែលភ្នំពេញដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីក្រុង ក្នុងការស្វែងរកដំណោះស្រាយថ្មីចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីកំណើនទីក្រុងយ៉ាងឆាប់រហ័ស។ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលទីលំនៅរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ការគ្រប់គ្រងទៅលើនគរូបនីយកម្មអាចពន្លឿនការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីក៏បានបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសរីកលូតលាស់ខ្លាំងទៅលើនគរូបនីយកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០៣០គេប៉ាន់ស្មានថាមនុស្សម្នាក់ក្នុងចំណោមបីនាក់នៅក្នុងប្រទេសកម្ពុជានឹងរស់នៅក្នុងទីក្រុង។ ហើយនៅឆ្នាំ២០៥០ ចំនួនប្រជាជននៅទីក្រុងត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៩ លាននាក់។

បើតាមលោកប៉ែនសុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៏ថា អាជ្ញាធរកំពុងធ្វើការលើច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីនិងផែនការទីក្រុងដើម្បីកំណត់ការអភិវឌ្ឍវិស័យអចលនទ្រព្យនិងសំណង់។

កំណើនក្នុងវិស័យអចលនទ្រព្យនិងសំណង់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យទាំងនេះបានក្លាយជាកត្តាជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់។ ការវិនិយោគលើវិស័យសំណង់បានឈានដល់ ២៤ ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថាទីក្រុងផលិតបានប្រមាណ ៥០ ភាគរយនៃ GDP។  ​តែទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធ ដីធ្លីនិងសេវាកម្ម បានកំពុងតែទទួលសម្ពាធពីទីក្រុងដែលកំពុងរីកចម្រើន ដែលនឹងបង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនដែលតាមមិនទាន់នូវការអភិវឌ្ឍន៍។ការធ្វើនគរូបនីយកម្មដែលមិនមានគម្រោងការច្បាស់លាស់ នាំឱ្យមានការរស់នៅក្រៅផ្លូវការមិនទៀងទាត់។

 source: https://www.khmertimeskh.com/50664638/experts-address-urbanisation-planning/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.