ប្រទេសកម្ពុជាអាចជាប្រទេសដំបូងនៅអាស៊ីអាគ្នេយ៍ដែលទទួលបានសិទិ្ធក្នុងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ​ 5G

ប្រពន្ធ័ទូរស័ព្ទ5​G មិនមែនសម្រាប់តែប្រទេសអ្នកមានប៉ុណ្ណោះទេ។ គូប្រជែងនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានកម្ពុជានិងវៀតណាមកំពុងតែស្នើរសុំសិទិ្ធក្នុងការប្រើប្រាស់ប្រពន្ធ័នេះ ដោយកម្ពុជាអាចនឹងមានឱកាសក្នុងការឈ្នះក្នុងការបើកដំណើរការសេវាកម្មដំបូងគេ។

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំជាងគេនៅកម្ពុជាបានបញ្ចប់ការសាកល្បងប្រពន្ធ័ 5G ហើយកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីបង្កើតបណ្តាញនិងធ្វើការផ្តល់សេវាកម្ម។

បន្ទាប់ពីមានកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមេសារវាងរដ្ឋាភិបាលនិងក្រុមហ៊ុនចិន ក្រុមហ៊ុនប្រតិបត្តិការនេះបានបើកដំណើរការសាកល្បងជាមួយក្រុមហ៊ុន Huawei អស់រយៈពេលជាច្រើនខែ។​ការសាកល្បងនេះក៏មានដូចគ្នាផងដែរជាមួយនឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទពីរផ្សេងទៀតគឺក្រុមហ៊ុន Metphone និង Cellcard។  យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក Thomas Hundt ​ បាននិយាយថាក្រុមហ៊ុន Smart Axiata ត្រូវការការបែងចែកវិសាលគមនិងអាជ្ញាប័ណ្ណពីរដ្ឋាភិបាលមុនពេលដាក់ឱ្យដំណើរការ។ យោងតាមនិយតករទូរគមនាគមន៍នៃប្រទេសកម្ពុជា ក្រុមហ៊ុន Rival Cellcard ក៏នឹងចាប់ផ្តើមសាកល្បង 5G ផងដែរនៅចុងឆ្នាំនេះ។

ប្រព័ន្ធទូរស័ព្ទ 5G មើលទៅដូចជាមានការសាកល្បងដែលមានវិសាលភាពធំ ហើយវា អាចត្រូវបានចាត់ទុកជាសេវាដំបូងនៅក្នុងអាស៊ាន។ លោក Hundt បាននិយាយថា ប្រទេសសឹង្ហបូរីនាំមុខលើដំណើរការនៃការផ្តល់អាជ្ញាប័ណ្ណ វាចាំបាច់ដែលត្រូវចាប់ផ្តើមសេវាកម្មនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ដើម្បីទទួលបានការទទួលស្គាល់ថាជាសេវាដំបូងគេនៅក្នុងតំបន់។ 

ប្រទេសវៀតណាមកំពុងដើរលើផ្លូវផ្សេង ដែលផ្ទុយពីតួនាទីចម្បងរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា ដែលប្រទេសវៀតណាមនឹងមិនធ្វើការជាមួយក្រុមហ៊ុន Huaweiទេ ។ នៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទវៀតណាម ក៏ដូចជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនៅជប៉ុនមិនបានចូលរួមជាមួយក្រុមហ៊ុន Huawei នោះទេ តែពួកគេកំពុងតែធ្វើការសាកល្បងជាមួយក្រុមហ៊ុន Nokia និងក្រុមហ៊ុន Ericsson ។

 source: https://www.pmnewsnigeria.com/2019/11/18/cambodia-to-start-extracting-crude-oil-by-2020/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.