កម្ពុជានឹងចាប់ផ្តើមទាញយកប្រេងឆៅនៅឆ្នាំ ២០២០

សមេ្តចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថាប្រទេសកម្ពុជានឹងចាប់ផ្តើមទាញយកប្រេងឆៅជាលើកទី១ ចេញពីអណ្តូងប្រេងនៅឯនាយសមុទ្រមួយរបស់ខ្លួននៅឆ្នាំ ២០២០ ។ សមេ្តចបានលើកឡើងពីក្រុមហ៊ុនប្រេងនិងឧស្ម័នដែលមានមូលដ្ឋាន

នៅប្រទេសសិង្ហបុរីដែលមានឈ្មោះ Kris Energy ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មលើផែនការសកម្មភាពរបស់ខ្លួនដែលរួមមានទាំងការសាងសង់ស្ថានីយ៍ប្រេងនិងគ្រឿងចក្រតំឡើង។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាចំណូលដែលបានមកពីប្រេងនឹងត្រូវប្រើសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី វេជ្ជសាស្ត្រ និងការអប់រំ។ ប្រេងនឹងត្រូវបានទាញចេញពីអណ្តូងប្រេងអប្សរាដែលមានទីតាំងស្ថិតនៅប្លុក A ដែលមានទំហំ ៣.០៨៣ គីឡូម៉ែត្រក្រឡាលើតំបន់អាងទឹកខ្មែរក្នុងឈូងសមុទ្រថៃ។ KrisEnergy កាន់កាប់ភាគហ៊ុន ៩៥% នៅក្នុងប្លុកនេះហើយរដ្ឋាភិបាលកម្ពុជាកាន់កាប់ភាគហ៊ុន ៥% ទៀតដែលសេសសល់។


រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍ថានៅពេលប្រេងឆៅ ត្រូវបានស្រង់ចេញ ក្រុមហ៊ុន Kris Energy នឹងលក់វាទៅកាន់ទីផ្សារអន្តរជាតិ​ ពីព្រោះរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ។ 

ប្លុក Aគឺជាតំបន់ប្រេងមួយក្នុងចំណោមតំបន់ប្រេងជាច្រើនដែលត្រូវបានរកឃើញនៅក្នុងដែនដីកម្ពុជាក្នុងខេត្តព្រះសីហនុស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញ។

 source: https://www.pmnewsnigeria.com/2019/11/18/cambodia-to-start-extracting-crude-oil-by-2020/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.