វិនិយោគិនទួរគីមានចំណាប់អារម្មណ៏លើការផលិតផលិតផលអេឡិចត្រូនិក និង ផលិតកម្មអគ្គិសនីនៅកម្ពុជា

វិនិយោគិនទួរគីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូវិនិយោគលើវិស័យអគ្គិសនី និងវិស័យអេឡិចត្រូនិចនៅកម្ពុជា។

លោក Guven Uckan ប្រធានសមាគមអ្នកនាំចេញគ្រឿងអេឡិចត្រូនិកអគ្គិសនី និងអេឡិចត្រូនិក (EESEA) មានប្រសាសន៍ថា ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគនេះ។

បច្ចុប្បន្ននេះវិនិយោគិនទួរគីមួយចំនួនកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ នៅខែមេសាខាងមុខនេះ លោកនឹងដឹកនាំប្រតិភូធុរកិច្ចទួរគីមួយក្រុមដែលមានជំនាញខាងផលិតកម្មអគ្គិសនីនិងអេឡិចត្រូនិចដើម្បីមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងភាពជាដៃគូវិនិយោគ។

ក្រៅពីនេះលោកបានស្នើសុំកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំកិច្ចប្រជុំធុរកិច្ចកម្ពុជា - តួកគីផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថាការវិនិយោគបែបនេះ ពីប្រទេស ទួរគីនឹងជួយបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់។

ក្នុងជំនួបជាមួយប្រធានាធិបតី ទួរគី លោក Recep Tayyip Erdogan ក្នុងសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានធ្វើឡើងនៅប្រទេស តាជីគីស្ថានកាលពីពាក់កណ្តាលឆ្នាំមុនលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានលើកទឹកចិត្តការបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។


លោកមានបំណងចង់ឃើញទំហំពាណិជ្ជកម្មឈានដល់ ១ ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទួរគីនិងកម្ពុជាមានចំនួន ៩១ លានដុល្លារ។

 source: https://www.phnompenhpost.com/business/turkish-investors-eye-electronics-electricity-production-kingdom

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.