ក្រុមហ៊ុនជួលរថយន្ត Hertz ចូលមកប្រទេសកម្ពុជា

កុ្រមហ៊ុនជួលរថយន្ត Hertz ប្រចាំតំបន់អាស៊ីបានប្រកាសថា ស៊ីធីលីង City Link Transportation (Cambodia)ជាដៃគូអាជីវកម្មផ្តាច់មុខរបស់ខ្លួននៅកម្ពុជា។


ក្រុមហ៊ុនេះនឹងដំណើរការនៅកម្ពុជាក្រោមយីហោជាច្រើនដូចជា Hertz, Dollar, Thrifty និង Firefly - ដែលមានរថយន្តចាប់ពីរថយន្តគ្រួសាររហូតដល់រថយន្ត Limousines ប្រណីត។ ស៊ីធីលីងក៏នឹងផ្តល់ជូននូវសេវាជួលរថយន្តសំរាប់ប្រតិភូពីព្រលានយន្តហោះ និងអ្នកធ្វើដំណើរអាជីវកម្មផងដែរ។


លោក Eoin Macneill អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា“ នេះជាលើកទី ១ ហើយដែល Hertz បានប្រគល់ម៉ាកសញ្ញាទាំង ៤ ផ្តាច់មុខមួយនៅអាស៊ី។ នេះបង្ហាញថាយើងជឿជាក់ថាស៊ីធីលីងមានជំនាញក្នុងការផ្តល់ជូននូវដំណោះស្រាយ ការបត់បែនជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក។


នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃក្រុមហ៊ុន Hertz បាននិយាយថាតម្រូវការជួលនឹងកើនឡើងនាពេលអនាគតដោយមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង ១៥ លាននាក់រំពឹងនឹងមកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០ ។

 

Hertz អាចជួយអ្នកទេសចរណ៏ ឱ្យបានឃើញសោភ័ណភាពដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាតាមរយៈសេវាកម្មជួលរថយន្តជាច្រើន នៅពេលដែលអ្នកធ្វើដំណើរយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជានិងឱកាសរីករាយបើកបរដោយខ្លួនឯង។ យើងមានភាពរំភើបចំពោះភាពជាដៃគូ Hertz និង City Link ហើយជឿជាក់ថានឹងមានអនាគតដ៏ល្អសម្រាប់យើងនៅទីនេះជាមួយដៃគូថ្មីរបស់យើងនៅកម្ពុជា។

 source: https://www.khmertimeskh.com/50673021/car-rental-giant-enters-local-market

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.