តើហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានត្រៀមរួចរាល់សម្រាប់អចលនទ្រព្យនៅឆ្នាំ ២០២០ហើយរឺនៅ?

ទីផ្សារអចលនៈទ្រព្យឆ្នាំ ២០១៩ នៅកម្ពុជាបានមានការកើនឡើងគួរអោយកត់សំគាល់ដោយសារតែតម្រូវការខ្ពស់ទាំងអ្នកទិញក្នុងស្រុក និងអន្តរជាតិ​នូវប្រភេទអចលនទ្រព្យផ្សេងៗគ្នា។


តើឆ្នាំ ២០២០ នឹងមានលទ្ធផលដូចគ្នាទេ? អ្នកជំនាញជាច្រើននៅក្នុងវិស័យនេះ បានបញ្ចេញមតិផ្សេងៗគ្នា : 

យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បាន ឲ្យដឹង ថាមានគម្រោងសាងសង់ចំនួន ៤.៤៤៦ គម្រោងដែលត្រូវបានអនុម័តក្នុងទំហំទឹកប្រាក់ចំនួន ៩,៣ ពាន់លានដុល្លារគិតត្រឹមខែសីហាឆ្នាំ ២០១៩ ។ គម្រោងទាំងនេះភាគច្រើនជាអគារខ្ពស់ ៗ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។


លោក Po Eav Kong នាយកប្រតិបត្តិក្រុមហ៊ុន Advance Real Estate បានមានប្រសាសន៍ថា វិស័យ អចលនទ្រព្យនៅកម្ពុជានឹងរីកចម្រើននៅឆ្នាំ ២០២០ ជាមួយនឹងគម្រោងគំរោងដែលបញ្ចប់ថ្មីៗ។ លោកបាន ពន្យល់បន្ថែមទៀតថា ដោយសារតែរដ្ឋាភិបាលបានបង្កើនគម្រោងដែលបានអនុម័តទ្វេដង វានឹងនាំ​ឱ្យមានសកម្មភាពសំណង់រឹងមាំជាងនៅឆ្នាំបន្ទាប់។ លោក ភីង សេរី អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមើលឃើញពីកំណើនគួរឱ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការបែបលំនៅដ្ឋាន និងការិយាល័យ។ ការកើនឡើងនឹងមានចំនួនចាប់ពី ១០% ទៅ ១៥% ក្នុងឆ្នាំ ២០១៩ ។ លោកជំរុញឱ្យរដ្ឋាភិបាលផ្តល់ហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងមុនដូចជាផ្លូវ លូ និងបណ្តាញអគ្គិសនី ដើម្បីជំរុញវិស័យឯកជនឱ្យសាងសង់លំនៅដ្ឋានដែលមានតំលៃសមរម្យ។


ទាក់ទងនឹងការអភិវឌ្ឍន៍ខុនដូ លោក រស់ សុវណ្ណថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Estate Xchangeបានអត្ថាធិប្បាយថា ប្រតិបត្តិការទិញនៅតែបន្តកើតឡើងដោយសារតែជម្រើសនៃការទូទាត់អាចបត់បែនបាន ហើយអ្នកទិញចង់ទទួលបានទិន្នផលជួលខ្ពស់នៅកម្ពុជា។ លោកបន្ថែមថាការផ្គត់ផ្គង់ខុនដូដែលទើបបញ្ចប់នៅឆ្នាំនេះគឺប្រហាក់ប្រហែល ៧០០០ យូនីត តែមានចំនួនតែ ៣០% ប៉ុណ្ណោះដែលអ្នកទិញជាប្រជាជនខ្មែរ។ 

 

ឱកាសការផ្គត់ផ្គង់មានចំនួនច្រើនជាងតំរូវការ អាចនឹងកើតឡើងហើយលោកសង្ឃឹមថាវិនិយោគិនបរទេស ជាពិសេសអតិថិជនជនជាតិចិន​​​​​ អាចនឹងធ្វើការស្តារនូវគុណវិបតិ្តនេះ។
 

កង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គឺជាឧបសគ្គសម្រាប់កំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ខណៈពេលដែលគម្រោងរបស់រដ្ឋាភិបាលកំពុងដំណើរការ ពួកគេមិនអាចរក្សាបាននូវតម្រូវការទីផ្សារសម្រាប់គម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានដើម្បីទទួលបានសិទ្ធិប្រើប្រាស់ទឹកសំអុយអគ្គីសនី និងផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ។ អ្នកអភិវឌ្ឍន៍គំរោងមួយចំនួនបានអោយដឹងថា​ បានជ្រើសរើសការសាងសង់ផ្លូវផ្ទាល់ខ្លួនដើម្បីសំរួល និងបង្កើនគុណសម្បតិ្តដល់គំរោងរបស់ពួកគេ។

 source: https://www.khmertimeskh.com/50673328/is-cambodian-infrastructure-ready-for-real-estate-in-2020

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.