ការនាំចេញកៅស៊ូមានកំនើនជិត ២៤% ធៀបនឹងឆ្នាំមុន

យោងតាមប្រសាសន៏នៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានការ កើនឡើងចំនួន ២៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ។ យោងតាមប្រភពមួយបានអោយដឹងថាព្រះរាជាណាចក្រកម្ពុជាបាននាំចេញកៅស៊ូចំនួន ២៣៣.៦៧៧ តោនដែលមានតម្លៃសរុប ៣១១ លានដុល្លារអាមេរិកក្នុងរយៈពេលនេះ។ ទិន្នន័យនេះក៏បានបង្ហាញផងដែរថាកៅស៊ូចំនួន ៤៣៤.៥៥២ ហិកតាត្រូវបានដាំក្នុងរយៈពេល ១១ ខែដំបូងក្នុងឆ្នាំ ២០១៨ ដោយមានផ្ទៃដីដាំកៅស៊ូជាង ២៣០,០០០ ហិកតា។


កាលពីខែវិច្ឆិកាឆ្នាំមុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យឧស្សាហកម្មនេះដាក់ពាក្យសុំវិញ្ញាបនប័ត្រគុណភាព ក្នុងគោលបំណងដើម្បីបង្កើនគុណភាពកៅស៊ូ និងតម្លៃទីផ្សារ។ អគ្គនាយកដ្ឋានរដ្ឋបាលកៅស៊ូ និងប្រធាននាយកដ្ឋាននីតិកម្ម លោក ឃួន ផល្លា បានមានប្រសាសន៏ថាតម្លៃទីផ្សារនៃការនាំចេញនឹងធ្លាក់ចុះប្រសិនបើវិស័យនេះមិនបានធ្វើការចុះបញ្ជីត្រឹមត្រូវ​។


លោកបានបញ្ជាក់បន្ថែមទៀតថា ឧស្សាហកម្មកៅស៊ូ និងតម្លៃទីផ្សារអាចនឹងជះឥទ្ធិពលអវិជ្ជមានបន្ទាប់ពីប្រទេសថៃបានអនុវត្តតាមផែនការបង្កើនការនាំចេញកៅស៊ូរបស់ខ្លួន។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយថាប្រទេសកម្ពុជាបាននាំចេញកៅស៊ូចំនួន ២១០,០០០ តោនដែលមានតម្លៃ ៣០០ លានដុល្លារក្នុងឆ្នាំ ២០១៨ ។

 source: https://www.phnompenhpost.com/business/rubber-exports-grow-nearly-24-last-year

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.