គំនិតផ្តួចផ្តើមគំរោងទេសចរណ៍បន្ទាប់កម្ពុជាក្លាយជាម្ចាស់ផ្ទះ

វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២១ 

ប្រទេសកម្ពុជានឹងរៀបចំវេទិកាទេសចរណ៍ថ្នាក់តំបន់មួយនៅខែមករាឆ្នាំ ២០២១ ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមករានៅរាជធានីភ្នំពេញ។

វេទិកានេះនឹងមានការតាំងពិព័រណ៍ស្តីពីផលិតផល និងសេវាកម្មទេសចរណ៍ ការប្រជុំបច្ចេកទេសរបស់មន្រ្តីទេសចរណ៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងការសម្តែងសិល្បៈ។ ដែលមានការចូលរួមពីប្រទេសចំនួន ៣ គឹចិ កូរ៉េខាងត្បូង និងជប៉ុន។

តាមរយៈវេទិកាទេសចរណ៍ថ្នាក់តំបន់ប្រទេសកម្ពុជា នឹងអាចទាក់ទាញវិនិយោគិនកាន់តែច្រើននិងបង្ហាញផលិតផល និងសេវាកម្មដែលមានសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ យោងតាមប្រភពមួយបានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៣ លាននាក់ក្នុងរយៈពេល ១០ ខែដំបូងកាលពីឆ្នាំមុនដែលជាការកើនឡើង ៩,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រសួងរំពឹងថានឹងកើនដល់ ៧,៥លាននាក់នៅឆ្នាំនេះ។

ដោយទទួលបានការលើកទឹកចិត្តពីការកើនឡើងនៃការមកដល់នៃភ្ញៀវទេសចរណ៏​ និងការរំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនដល់ ១៥ លាននាក់នៅឆ្នាំ ២០៣០ ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន រួមទាំងការខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការតភ្ជាប់ផ្លូវអាកាសផងដែរ។

អ្នកនាំពាក្យក្រសួង​ លោក តុប សុភ័ក្ត្របានចេញផ្សាយថា​ តាមរយៈវេទិកានេះវាអាចធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីលើកកម្ពស់វិស័យនេះ។ នៅពេលមានព្រឹត្តិការណ៍តំបន់និងអន្តរជាតិបែបនេះនៅក្នុងប្រទេសវាជាឱកាសដ៏ល្អសម្រាប់វិនិយោគិនបរទេសក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍នៃប្រទេសកម្ពុជា។

 source: https://www.khmertimeskh.com/50679156/nation-to-host-crucial-asean-tourism-forum-in-year-2001

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.